ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA), លោក Gianni Infantino នឹងមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រតិបត្តិបាល់ទាត់ (FIFA Executive Football Summit 2018) ខណៈកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨។
បើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោករូបនេះនឹងមកដល់កម្ពុជានៅថ្ងៃទី៩កុម្ភៈ ដោយចាកចេញពីវៀតណាម។ ដោយឡែក! បើតាមប្រភពកាសែតវៀតណាមខាងសហព័ន្ធបាល់ទាត់របស់គេនឹងរៀបចំពេលវេលាឲ្យលោកGianni Infantino បានជួបជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាមផងដែរ។