ក្លឹប​បាល់ទាត់​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប Angkor Tiger នឹង​ធ្វើ​ដំណើរ​មក​ដល់​ទី​ក្រុង​ភ្នំពេញ​​ ដើម្បី​ជួប​ម្ចាស់ផ្ទះ​វេស្ទើន​ភ្នំពេញ​ក្នុង​លក្ខណៈ​មិត្តភាព​ជាតិ​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល​ថ្មី។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​០៨ ​កុម្ភៈ​ ឆ្នាំ​ ២០១៨​វេលាម៉ោង​៤ ​និង​៣០​នាទី​នៅ​កីឡដ្ឋាន​វេស្ទើន​តែ​ម្ដង​ ហើយ​ប្រិយ​មិត្ត​អាច​ចូល​ទស្សនា​ដោយ​សេរី៕