កីឡាករ​ប្រដាល់​ក្បាច់​គុណ​ចម្រុះ​​ MMA សរ សី​នឹង​ត្រូវ​ឡើង​សង្វៀន​ One Championship ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី​ Victorio Senduk​១២​ឧសភា​ឆ្នាំ​២០១៨​នេះ​នៅ​មជ្ឈមណ្ឌល​ JAKARTA CONVENTION CENTER វេលា​ម៉ោង​៧​ល្ងាច​។

ក្នុង​នោះ​ក៏​មាន​ការ​ជួប​គ្នា​រវាង​កីឡាករ​មក​ពី​ជុំ​វិញ​ពិភពលោក​ដែល​នឹង​ត្រូវ​ប្រជែង​យក​ជ័យជម្នះ​រៀង​ៗ​ខ្លួន។ ឯ​គូរ​ពិសេស​គឺ​កីឡាករ​ប្រេស៊ីល​ Alex Silva នឹង​ត្រូវ​ជួប​កីឡាករ​ជប៉ុន Yoshitaka Naito ដណ្ដើម​ខ្សែ​ក្រវ៉ាត់​ផង​ដែរ។