ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម១៩ឆ្នាំកម្ពុជា បានបាត់បង់កៅអីលេខ២ល្អបំផុតក្នុងចំណោម៥ក្រុមទៅលេងនៅព្រឹត្តិការណ៍ AFC U19 Championship ហើយក្រោយពេលគិតគូរលើកចុងក្រោយ កម្ពុជាបានត្រឹមឈរលេខ៦ក្នុងតារាងល្អបំផុតទាំង៥ចំណោមពូលទាំង១០។
មួយទៀត វាស៊យត្រង់ថា ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានត្រឹមចំណាត់ថ្នាក់លេងបីក្នុងពូល(ឡើងស្វ័យប្រវត្តិខណៈជាម្ចាស់ផ្ទះ)ដែលធ្វើឲ្យឱកាសយក៦ក្រុមត្រឹមខកខាន ខណៈកម្ពុជាបានលេខ៦។ប្រសិនបើឥណ្ឌូណេស៊ីបានលេខ២ឬលេខមួយក្នុងពូលដែលខ្លួនលេងនោះ កម្ពុជាឈរលេខ៦នឹងបានឡើងហើយប៉ុន្តែសំណាងមិនល្អ។
ក្រុមលេង២ល្អបំផុតទាំង៥គឺ៖ កាតា (៤ពិន្ទុ) ថៃ (៣ពិន្ទុ) កូរ៉េខាងជើង (៣ពិន្ទុ) ឆាយនីសតៃប៉ិ (៣ពិន្ទុ) និងម៉ាឡេស៊ី (៣ពិន្ទុ) ។ កម្ពុជាក៏មាន៣ពិន្ទុដែរ ប៉ុន្តែចាញ់គេត្រង់គ្រាប់បាល់ចំណេញតិចជាងគេ។ សរុបមកកម្ពុជាអត់បានឡើងទៅលេងនៅឥណ្ឌូណេស៊ីទេ៕