ក្រោយ​យក​ឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ​ក្នុង​លទ្ធផល​៤​ទល់​៣​កាល​ពី​ម្សិលមិញ ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​អៀរឡង់​ Conor Nestor នឹង​ត្រូវ​នាំ​ក្រុម​របស់​លោក ​បន្ត​ជួប​ជាមួយ​ក្រសួង​ការពារ​ជាតិ​ក្នុង​មិត្តភាព​មុន​បើក​រដូវ​កាល។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហាត់​​បុរី​ ប៉េង​ហួត​ថ្ងៃ ​ទី​ ១០ ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ នេះ​វេលា​ម៉ោង​៣​ និង​៣០​នាទី​ ហើយ​ប្រិយមិត្ត​អាច​ចូល​ទស្សនា​ដោយ​សេរី​ផង​ដែរ៕