ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានជំរុញលើកទឹកចិត្តឲ្យអត្តពលិករបស់ខ្លួនធ្វើយ៉ាងណាត្រូវតែខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមបានមេដាយមកជូនជាតិពីការប្រកួតតៃក្វាន់ដូជើងឯកពិភពលោក លើកទី២០ ឆ្នាំ២០១៧ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ នេះបើតាមថ្លែងឲ្យដឹងពី លោក កែវ រ៉េមី  នៅក្នុងឱកាស​ប្រ​គ​ល់​វិញ្ញា​ប​​ន​ប​ត្រ ​ ​និ​ង​សំ​​ណេះ​សំ​ណា​ល​ជា​មួ​យ​កី​ឡា​ក​រ​-​កី​ឡាការិនីតេក្វាន់ដូ ITF កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនពេលចេញទៅការប្រកួត។

លោកបន្ថែមថា កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ត្រូវមានកម្លាំងចិត្ត និងស្មារតីឲ្យខ្លាំងក្លាទើបធ្វើឲ្យ យើងទទួលជ័យជោគ ហើយគ្រប់អត្តពលិក ប្រសិនបើមានក្តីរំភើប តក់ស្លុតនោះ ក៏អាចធ្វើឲ្យស្មារតីប្រយុទ្ធរបស់យើងធ្លាក់ចុះដែរ។ ក្នុងនាមកីឡាករ-កីឡាការិនី ត្រូវមើលឃើញគូប្រកួតទុកដូចជាខ្សោយជាងយើង ទើបធ្វើឲ្យយើងមិនខ្លាចគូឡើយ ហើយកម្លាំងចិត្តរបស់យើងកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្រាប់ការប្រកួតឆ្នាំនេះ យើងត្រូវខិតខំស្វែងរកមេដាយឲ្យបានពីព្រឹត្តិការណ៍ការប្រកួតតេក្វាន់ដូ ITF ជើងឯកពិភពលោក ឆ្នាំ២០១៧ លើកទី២០ នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ព្រោះប្រភេទកីឡាផ្សេងៗគេទទួលបានមេដាយជាច្រើនរួចហើយ មកជូនប្រទេសជាតិ ដូច្នេះហើយឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា អត្តពលិកតេក្វាន់ដូITFកម្ពុជានឹងដណ្តើមបានមេដាយ ដូចប្រភេទកីឡាផ្សេងផងដែរ។ ចំពោះក្រុមហ៊ុន ហេរ៉ូឃីង បានជួយឧបត្ថម្ភដល់ម្ចាស់មេដាយមាស, មេដាយប្រាក់ និង មេដាសំរិទ្ធ ជាមួយនឹងសម្ភារៈមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់អន្តរជាតិថ្នាក់ដាន់ជូនដល់សិស្សគុណនេះ មានចំនួន៣៨នាក់មកពីក្លិបខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្នុងនោះកីឡាករ-កីឡាការិនី ប្រតិភូតេក្វាន់ដូ(ITF) មុនចេញទៅការប្រកួតតេក្វាន់ដូ ITFជើងឯកពិភពលោកចំនួន២០នាក់ទៀតផង៕