ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំហ្វីលីពីន ក្នុងជំនួបបិទពូលនៃពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះប្រចាំពូល J ខណៈការប្រកួតគឺគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ច។

គ្រាប់បាល់តែ១គ្រាប់ ធ្វើបានសម្រេចដោយកីឡាករ សុក សំណាង ជួយអោយក្រុម U-23 កម្ពុជា យកឈ្នះ ដោយលទ្ធផល ១ទល់០ ទៅលើ U-23 ហ្វីលីពីន តែមិនគ្រប់គ្រាន់នឹងជួអោយកម្ពុជា មានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រឡើយ។

ទិដ្ឋភាពនៅក្នុងការប្រកួត:

ទស្សនាវីដេអូហាយឡាយ:

ក្រុមទាំង ២ នឹងត្រូវជួបគ្នាម្ដងទៀត នៅខែសីហា ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 ដែលស្ថិតនៅរួមពូលជាមួយគ្នា ពូល B ការប្រកួតនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែសីហា នៅប្រទេសម៉ាឡេស៊ី៕