កីឡាករ កីឡាការិនីតេក្វាន់ដូ WTF កម្ពុជា ឈ្នះមេដាយ ៧គ្រឿង បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ ពីព្រឹត្តិការណ៍ប្រកួត World Taekwando Hanmadang 2017 ដោយការប្រកួនេះចាប់ផ្តើមតំាងថ្ងៃទី២៧ ខែកក្តដា ដល់ថ្ងៃទី១ ខែសីហា នៅទីក្រុង Anyang ប្រទេសកូរ៉េ កាលពីថ្ងៃទី០២ ខែសីហា ម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា បានប្រាប់ពីមូលហេតុដែលអត្តពលិកកម្ពុជាទទួលបានមេដាយច្រើនបែបនេះ ដោយសារពួកគេបានខិតខំហ្វឹកហាត់នៅក្នុងស្រុក និងបានហ្វឹកហាត់បំប៉នកម្លាំងនៅប្រទេសកូរ៉េខ្លាំង ក្នុងរយៈពេលជិត ១ខែ ដើម្បីទទួលបានបទពិសោធន៍ថ្មី ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍នេះ។ លោកបន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះ លោកដឹងបានមើលឃើញនូវចំណុចខ្វះខាតកូនក្រុមរបស់លោក នៅត្រង់កម្លាំង បច្ចេកទេសផ្សេងៗ ដូច្នេះពួកគេមានពេលតែពីរសប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីហ្វឹកហាត់បំពេញនៅចំណុចខ្វះខាតរបស់ពួកគេម្មាក់ៗ ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាពាកកណ្តាលខែនេះ។
លោកបន្ថែមទៀតថា ការប្រកួត World Taekwondo Hanmadang 2017 នៅទីក្រុង Anyang សាធារណរដ្ឋកូរ៉េ ដែលមាន៦៤ប្រទេសចូលរួម និងអត្តពលិកទំាងអស់ ជានង១០០០នាក់ ក្នុងនោះអត្តពលិកតេក្វាន់ដូ (WTF) ដណ្តើមមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ដែលឈ្នះនៅក្នុងព្រឹត្តិការណអរន្តជាតិចំនួន២ គឺ World Taekwando Hanmadang 2017 និង Korea Open International Taekwondo Championships2017។
កីឡការិនី ឈឿង លីណា ឈ្នះមេដាយប្រាក់លើវិញ្ញាសាមេគុន បានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់នៅប្រទេសកូរ៉េរយៈពេលជិត ១ខែនេះក្រុមរបស់ខ្លួនបានខិតខំហ្វឹកហាត់កែប្រែនៅចំណុចខ្វះខាតបានច្រើន ដូចជាកម្លាំងចលនាដៃជើង ត្រៀមលក្ខណៈចូលរួមការប្រកួតស៊ីហ្គេម នាពេលឆាប់ៗនេះ។ កីឡាការិនីរួបនេះបន្ថែមទៀតថា “សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែក្រោយនេះ ខ្ញុំនិងក្រុមតេក្វាន់ដូកម្ពុជា មានសង្ឃឹមច្រើន និងខិតខំទទួលជោគជ័យឲ្យបាន។ ទន្ទឹមនឹងក្តីសង្ឃឹមនេះដែល ខ្ញុំក៏មានក្តីបារម្ភខ្លះៗ ដែរចំពោះកីឡាការិនីប្រទេសជិតខាងយើង ដោយពួកគេមានសមត្ថភាពមិនខ្សោយទេ ប៉ុន្តែក្រុមរបស់ខ្ញុំក៏មិនមែនខ្សោយដែរ ដូច្នេះពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អជាងពួកគេ ដណ្តើមមេដាយមកជួនជាតិឲ្យបាន”៕