ថៃ រិទ្ធី និង​ ផាត សូដា​ដែល​គេ​ស្គាល់​ថា​​ជា​កំពូល​អ្នក​វាយ ​MMA ដ៏​ល្បី​របស់​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ដើម្បី​ទៅ​ជួប​កីឡាករ​ចិន​ក្នុង​ព្រឹត្តិការណ៍ ​One Championship LEGENDS OF THE WORLD

Image result for THAI RITHY

      ថៃ​ រិទ្ធី​ 

កីឡាករ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ប្រចាំ ​MMA ថៃ​ រិទ្ធី​ នឹង​ត្រូវ​ជួប​កីឡាករ​ចិន Zhao Zhi Kang ក្នុង​ប្រភេទ​ទម្ងន់​ FEATHERWEIGHT ខណៈ​កីឡាករ ​ផាត សូដា​នឹង​ត្រូវ​ជួប ​Peng Xue Wen ក្នុង​ប្រភេទ​ទម្ងន់​ស្រាល SRAWWEIGHT។

កីឡាករ ​ផាត សូដា

ក្រៅ​ពី​នេះ​នៅ​មាន​គូរ​ពិសេស​ចំនួន​៨​គូរ​ទៀត ​ដែល​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​លំដាប់​អាស៊ី​ និង​ពិភពលោក។ គូរពិសេស​បំផុត​គឺ​ម្ចាស់ផ្ទះ ​Eduard Folayang របស់​ហ្វីលីពីន​នឹង​ត្រូវ​ជួប ​Martin Nguyen របស់​អូស្រ្តាលី​ក្នុង​ប្រភេទ​ទម្ងន់​ LIGHWERIGHT WORLD CHAMPIONSHIP។

ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា​ឆ្នាំ​២០១៧​នៅ​សង្វៀន​ Mall Of Asia, ក្នុង​ទីក្រុង​ម៉ានីលឡា ប្រទេស​ហ្វីលីពីន​។

 

ប្រភព៖ ​One Championship