នៅ​ថ្ងៃ​ទី​០៨ ​មីនា​ ឆ្នាំ ​២០១៨ ​ក្រុម​បាល់​ទាត់​មិន​អាជីព​ចំនួន​៤ ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​មួយ​នៅ​កីឡដ្ឋាន ​KMH Sport Park​ ដើម្បី​ប្រមូល​ថវិកា​ដែល​រក​បាន​ពី​ការ​ប្រកួត​នេះ​ជូន​ដល់​ជន​ក្រី​ក្រ​ដែល​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ។

ក្រុម​ទាំង​បួន​នេះ​គឺ​ក្រុម​អ្នក​គាំទ្រ​បាល់​ទាត់​ Real Madrid កម្ពុជា​ ក្រុម​អ្នក​គាំទ្រ​បិសាច​ក្រហម ​Manchester United ក្រុម​កង់​បី​តាខ្មៅ ​និង​ក្រុម​របស់​តារា​កំប្លែង​លោក​ពាក់​មី​ Peak Mi FC។

 

តាម​ពិត​ទៅ​ក្រុម​ទាំង​នេះ ​ធ្លាប់​បាន​ណាត់​គ្នា​ធ្វើ​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ​មុន​ៗ​ តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ​គឺ​ជា​លើក​ដំបូង​ហើយ។ កុំ​ភ្លេច​ណា​!​ក្នុង​ការ​ប្រកួត​នេះ ​ប្រិយមិត្ត​អាច​ចូល​រួម​​ទស្សនា​បាន​ដោយ​សេរី​ ហើយ​ប្រិយមិត្ត​គ្មាន​តែ​ចំណាយ​ប្រាក់​តាម​សន្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន​បរិច្ចាគ​ក្នុង​ហិប​ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ក្រី​ក្រ​តាម​ដែល​អាច​ធ្វើ​បាន​ប៉ុណ្ណោះ៕

ខាង​ក្រោម​ជា​សកម្មភាព​ធ្លាប់​បាន​ធ្វើ​កន្លង​មក៖