ប្រភព​ពី​ភ្នាក់​ងារ​ដោះដូរ​កីឡាករ​តំបន់​អាស៊ាន​បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​កីឡាករ ចាន់ វឌ្ឍនាកា​ នឹង​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ជើង​ឯក​រង​លីក​កំពូល​ម៉ាឡេស៊ី ​រដូវ​កាល​២០១៧​ Pahang FA ​។

កីឡាករ​វ័យ​២៣​ឆ្នាំ​នឹង​ទទួល​បាន​ប្រាក់​ខែ​១៥០០០​ដុល្លារ ប្រាក់​ចំណាយ​ផ្សេង​ៗ​ប្រហែល​៥០០០​ដុល្លារ ឡាន​មួយ​គ្រឿង ខុនដូរ​មួយ​ល្វែង​ និង​អត្ថប្រយោជន៍​ដទៃ​ទៀត។

ព័ត៌មាន​នេះ​លេច​លឺ​ក្រោយ​ពេល​សាមី​ខ្លួន​កីឡាករ​បាន​សរសេរ​សារ​ លា​អ្នក​គាំទ្រ​កម្ពុជា​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​កាល​ពី​ម្សិលមិញ ​ខណៈ​ប៉ុន្មាន​ថ្ងៃ​មុន​ក៏​មាន​ព័ត៌មាន​ល្ហិចល្ហៀង​ថា​ក្លឹប​ម៉ាឡេស៊ី​ ថៃ សិង្ហបុរី​និង​អឺរ៉ុប​ទាក់ទង​ដែរ៕