ខ្សែ​ប្រយុទ្ធ​បឹង​កេត​អង្គរ​កីឡាករ Julius Oiboh បើក​ចិត្ត​បើក​កាយ​ចង់​ផ្ទេរ​ទៅ​លេង​នៅ​វៀតណាម​​ បន្ទាប់​ពី​ចប់​កុង​ត្រា​ជាមួយ​ក្លឹប​បឹង​កេត​អង្គរ​របស់​កម្ពុជា។

និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការ​ប្រកួត Toyota Mekong Club Championship 2017, ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​បាន​និយាយ​ថា​៖” នៅ​ពេល​នេះ​​ខ្ញុំ​មិន​អាច​និយាយ​អី​បាន​ទេ​ ពី​ព្រោះ​ខ្ញុំ​កំពុង​ជាប់​កុង​ត្រា​ជាមួយ​បឹងកេត​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ខ្ញុំ​នឹង​ពិចារណា​ផ្ទេរ​មក​លេង​នៅ​វៀតណាម ​ឬ​ក៏​ប្រទេស​ថៃ​បន្ទាប់​ចេញ​ពី​កម្ពុជា”។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Oiboh ​គឺ​បាន​រួម​ចំណែក​ឲ្យ​បឹង​កេត​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ​ Khanh Hoa ​ដោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ចំណោម​៤​​កាល​ពី​ថ្ងៃ​ទី​៩ ​ខែ ​ធ្នូ​ ជើង​ទី​មួយ​ពាន ​Toyota Mekong Club។ រូប​គែ​នឹង​មាន​វត្តមាន​ក្នុង​ជើង​ទី​២​ក្នុង​ពាន​រង្វាន់​នេះ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៣​ខាង​មុខ​នេះ។

ក្រុម​ដែល​ឈ្នះ​ជើង​ទី​២​នេះ ​នឹង​ត្រូវ​ជួប​ក្រុម​ឡាវ Lao Toyota FC នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៤​ថ្ងៃ​បន្ទាប់។ ក្រោយ​ការ​ប្រកួត​២​ជើង​ដូច​គ្នា​ក្រុម​ដែល​ឈ្នះ​វគ្គ​នេះ ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ថៃ Muangthong United ដែល​ឈរ​ចាំ​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕