ការ​ប្រកួត​ពាន​រង្វាន់​ ​Toyota Mekong Club Championship 2017 ជុំ​ទី​មួយ ​ជើង​ទី​មួយ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​ Sanna Khánh Hòa BVN FC​ បាន​ស្មើ​​ក្រុម​បឹង​កេត​អេហ្វស៊ី​ដោយ​លទ្ធផល​៤ទល់​៤​​ក្រោយ​ចប់​៩០​នាទី។

៤​ក្រុម​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Sanna Khanh Hoa BVN រក​បាន​ដោយ​កីឡាករ Le Duy Thanh នាទី​ទី​៨ Toure Youssouf បី​គ្រាប់​ម្នាក់​ឯង​នាទី​៤២, ៥៤, ៨២។​ខណៈ​បឹង​កេត​រក​បាន​ដោយ​កីឡាករ Maycon Silva ៣​គ្រាប់​នាទី​៣៩, ៤៨,​​ ៨៧​និង និង Julius Oiboh នាទី៨១។

ក្រុម​ទាំង​ពីរ​នឹង​ជួបបគ្នា​នៅ​ថ្ងៃ​ទី​១៣​ធ្នូ ឆ្នាំ២០១៧​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​​ក្នុង​ជើង​ទី​២​៕