អតីតសមាជិកក្លឹបភ្នំពេញក្រោន ៤រដូវកាល ធារី ចន្ថាប៊ីន បានចាក់ចេញទៅប្រកបអាជិពនៅប្រទេសថៃ ជាមួយក្លឹប Krabi FC លីគលំដាប់ទី២ កាលពីដើមរដូវកាលនោះ ពេលនេះបានវិលមកមាតុភូមិកម្ពុជាវិញហើយ នឹងចួលរួមជាក្លឹបអគ្គីសនីកម្ពុជា ក្នុងលក្ខណខ្ចីជើងរយៈពេល ៦ខែ ដោយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១០ នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា។

ស្របពេលការវិលត្រឡប់របស់កីឡាករ ធារី ចន្ថាប៊ីន មកប្រកបអាជិពនៅក្នុងស្រុកវិញនោះ មានក្លឹបជាច្រើននៅក្នុងក្របខ័ណ្ឌលីគកំពូល ចង់បានរូបគេទៅចូលរួម ប៉ុន្តែកីឡាករខ្សែបម្រើកណ្តាលរួមនេះ បានសម្រេចិត្តមករួមរស់ជាក្លឹបអគ្គីសនីកម្ពុជា ក្នុងលក្ខណខ្ចីជើង។

ធារី បានឲ្យដឹងថា ការសម្រេចចិត្តចូលរួមជាក្លឹបអគ្គីសនី ព្រោះក្លឹបនេះរូបគេមានមិត្តភ័ក្កចាស់ៗ ជាច្រើន ដែលជាអតីតកីឡាករជម្រើសរើសជាតិធ្លាប់លេងមួយគ្នាតំណាង់ឲ្យជាតិ ពិសេសលោក ប្រាក់ វុទ្ធី ដែលគ្រូបង្វឹកមានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់ និងជាអតីតគ្រូបង្វឹកធ្លាប់ដឹកនាំ ក្លឹបបឹងកេត ទទួលជោគជ័យផងដែរ។ មួយវិញកីឡាករនៅក្លឹបអគ្គីសនីកម្ពុជា គឺមានសិទ្ធតែកីឡាករជាជនជាតិខ្មែរមិនមានកីឡាករបរទេសទេ ដូច្នេះទើបធ្វើរូបគេមានចំណាប់អារម្មណ៍ខ្លាំងជាងក្លឹបផ្សេងៗ នៅក្នុងលីគកំពូលកម្ពុជានេះ។

ខ្សែបម្រើកណ្តាលកូនខ្មែរកាត់បារាំងរូបនេះ​ សង្ឃឹមថាវត្តមានរបស់ខ្លួនប្រកបអាជិពនៅក្លឹបទី២ នៅក្នុងស្រុក និងអាចជួយក្លឹបនេះ រកចំណាត់ថ្នាក់ល្អប្រសើ នៅពេលបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា ២០១៧ នេះ។ សម្រាប់ជំនួបប្រកួតជើងទី២ ជាមួយអតីតក្លឹបចាស់របស់ខ្លួន ភ្នំពេញក្រោននៅចុងសប្តាហ៍នេះ ធារី មានជំនឿចិត្តថា ប្រសិនបើកីឡាករក្នុងក្លឹបអគ្គីសនី រូបកម្លាំង សាមគ្គីគ្នាបានល្អនោះ នឹងអាចទទួលបានលទ្ធផលល្អប្រសើជាមិនខាន៕