លោក Abu Baka Fadzim គ្រូ​បង្វឹក​ក្រុម​ ​PKNP បាន​បង្ហាញ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​ចុះ​កុង​ត្រា​យក​កែវ សុខផេង​​ដោយ​សារ​តែ​កីឡាករ​រូប​នេះ ​មាន​លក្ខណៈ​ពិសេស ​តាម​អ្វី​ដែល​លោក​និង​ក្លឹប​ត្រូវ​ការ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ចុះ​កុង​ត្រា​យក​ កែវ សុខផេង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧​​ ហើយ​រូប​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ ប៉ុន្តែ​ពេល​រូប​គេ​របួស​សរសៃ​ពួរ​បាន​ទៅ​ហើយ។

ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់ ​Ipoh មិន​បាន​ឡើង​មក​លេង​នៅ​លីក​កំពូល​ទេ​ កាល​ពី​ដំបូង​ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​លីក​ទី​២ ​ប៉ុន្តែ​ការ​កាត់​ចេញ​ពីរ​ក្រុម​នៅ​លីក​កំពូល​គឺ ​T-Team និង ​Felda United។ ក្រុម​មួយ​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​ឡើង​មក​លេង​នៅ​លីក​កំពូល​ដោយ​សារ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ខ្លាំង។

ក្លឹប​មួយ​នេះ​មាន​លុយ​ប្រហាក់ប្រហែល​ជាង​៦លាន​រូពី​ម៉ាឡេស៊ី​ តែ​យ៉ាង​ណា​ក្លឹប​មួយ​នេះ​មាន​លុយ​ក្រៅ​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ ទោះ​បី​ជា​ត្រូវ​អនុញ្ញាត​ឲ្យ​ឡើង​មក​លីក​កំពូល។ គ្រូ​បង្វឹក​ PKNP បាន​និយាយ​ថា៖” យើង​ចុះ​កុង​ត្រា​យក​ សុខផេង​ដោយ​សារ​តែ​គាត់​មាន​គោល​បំណង​លេង​ក្រៅ​ប្រទេស​​ ហើយ​គាត់​ទទួល​យក​សំណើ​ដំបូង​របស់​យើង។ កីឡាករ​វ័យ​២៦​ឆ្នាំ​ត្រូវ​បាន​ភ្នាក់​ងារ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ បាន​ណែនាំ​យើង​ហើយ​ ប្រាក់​ឈ្នួល​របស់​គាត់​សម​រម្យ​នឹង​លុយ​ដែល​យើង​មាន​។ លើស​ពី​នេះ​គាត់​មាន​បទ​ពិសោធន៍​លេង​ក្នុង​ជម្រើស​ជាតិ”។

“សុខផេង ទើប​តែ​ចូល​រួម​ជាមួយ​ពួក​យើង​បាន​១០​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​កំពុង​តែ​សម្រប​ខ្លួន​ គាត់​ក្លាហាន លឿន និង​មាន​កម្លាំង​ខ្លាំង​​ ហើយ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​រំពឹង​លើ​កីឡាករ​កម្ពុជា។ ​​គាត់​មាន​បញ្ហា​របួស​សរសៃពួរ​ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​របស់​យើង​ប្រាប់​ថា​គាត់​អាច​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​រដូវ​កាល​ថ្មី”។

អតីត​កីឡាករ​បឹង​កេត​អង្គរ​ ​និង​ភ្នំពេញ​ក្រោន​រូប​នេះ ​គឺ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មុតស្រួច​ដែល​អាច​លេង​ក្នុង​តំបន់​ស្លាប​ទាំង​សងខាង​បាន​ល្អ​ដូច​គ្នា។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ ខ្ញុំ​សង្ឃឹម​ថា​សុខផេង នឹង​សហការ​គ្នា​បាន​យ៉ាង​ល្អ​និង​លេង​យល់​ចិត្ត​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Shanhrel Firkri Fauzi នៅ​ពេល​ដែល​លីក​ចាប់​ផ្ដើម។ គោល​បំណង​របស់​ពួក​យើង​ក្នុង​ការ​ប្រកួត​​ MSL ខាង​មុខ​នឹង​មាន​ការ​វិវត្តន៍​ដល់​កីឡាករ​ក្មេង​ៗ​របស់​យើង​។​សម្រាប់​សុផេង​យើង​នឹង​បើក​ឱកាស​ឲ្យ​គាត់​លេង​ក្នុង ​MSL នា​ពេល​អនាគត​ខាង​មុខ​នេះ”

 

រូបថត៖ PKNP