លោក Dollah Salleh គ្រូបង្វឹកក្លឹប Pahang FA បាននិយាយពីមូលហេតុជ្រើសរើសខ្សែប្រយុទ្ធកំពូលកម្ពុជា ចាន់ វឌ្ឍនាកាទៅលេងនៅក្លឹបរបស់លោកដោយមិនស្ទាក់ស្ទើរ។
ក្នុងបទសម្ភាសន៍មួយរបស់អ្នកសារព័ត៌មាន ពេលលេងមិត្តភាពមុនបើករដូវកាលនៅប្រទេសថៃគ្រូបង្វឹករូបនេះ បាននិយាយថាលោកបានមើលឃើញសមត្ថភាពរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះកាលពី២ឆ្នាំមុនមកម្ល៉េះ។
“ដំបូងខ្ញុំបានឃើញ វឌ្ឍនាកា លេងកាលពី២ឆ្នាំមុន ក្នុងជម្រើសជាតិ ហើយខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំនឹងចុះកុងត្រាយកគាត់នៅថ្ងៃណាមួយ”។
“វឌ្ឍនាកាគឺជាកីឡាករមានជំនាញពិសេសគ្រប់ទាំងអស់ គាត់មានអំណោយទានពីតិកនិកលេងរបស់ខ្លួន ហើយគាត់ប្រើប្រាស់លឿនដ៏អស្ចារ្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ គាត់លេងក្នុងកម្រិតមួយខុសពីកីឡាករល្អៗក្នុងតំបន់អាស៊ាន”។
“នៅ Pahang គាត់ត្រូវការធ្វើការធ្ងន់ ដើម្បីបានចូលលេងជម្រើសដំបូង គាត់ជា Super Starរបស់កម្ពុជា ប៉ុន្តែមកទីនេះគាត់ត្រូវចាប់ផ្ដើមពីកម្រិតសូន្យឡើងវិញ”៕
រូបថត៖ Pahang FA