យោងទៅតាមរបាយការណ៏មួយបានអោយដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែដាក់ការចាប់អារម្មណ៏ខ្លាំងក្នុងការនាំយកកីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ 23ឆ្នាំ Victor Osimhen ពីក្លឹប Napoli ។
ជាការពិតណាស់ Osimhen ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះជំហានបន្ទាប់ក្នុងអាជីពបាល់ទាត់របស់គាត់ដោយនឹងមកលេងនៅប្រទេសអង់គ្លេស។ ហើយក្នុងនោះដែរ Man United ក៏ចាប់អារម្មណ៍លើកីឡាករវ័យក្មេងម្នាក់នេះដែរព្រោះលោកគ្រូបង្វឹកថ្មី Erik ten Hag សម្លឹងរកអ្នកការគាំទ្រប្រយុទ្ធដល់កំពុលខ្សែប្រយុទ្ធ Cristiano Ronaldo ។
ប៉ុន្តែ Arsenal បានតាមដាន Osimhen តាំងពីពេលគាត់នៅបារាំងមកម្លេះ។ ហើយ Arteta សន្មត់ថាគាត់នឹងក្លាយជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Alexandre Lacazette ដែលទើបតែបានចូលរួមជាមួយ Lyon វិញកាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះផងដែរ Napoli កំពុងទាមទារ 86 លានផោនដើម្បីអនុញ្ញាតឱ្យ Osimhen ចាកចេញនៅរដូវក្តៅនេះ។
ហើយប្រសិនបើ Arsenal ដេញថ្លៃ 86 លានផោន វានឹងបំបែកកំណត់ត្រាផ្ទេរកីឡាករដោយក្នុងឆ្នាំ 2019 ដែលពួកគេបានចំណាយសម្រាប់ Nicolas Pepe ក្នុងតម្លៃ 72 លានផោន។
ការផ្លាស់ប្តូររបស់ Arsenal សម្រាប់ Osimhen អាចនឹងកើតឡើងនៅពេលដែលពួកគេក៏ខិតជិតក្នុងការផ្ទេរ Gabriel Jesus ពី Man City ផងដែរ។ Man City គ្រោងនឹងទទួលយកការដេញថ្លៃ 50 លានផោនពីក្រុមកាំភ្លើងធំ ទោះបីជាមានការចាប់អារម្មណ៍បន្ថែមពី Chelsea និង Spurs ក៏ដោយ។
Jesus ត្រូវបានគេនិយាយថាចង់ផ្លាស់ទៅ Emirates ដោយបានធ្វើការជាមួយ Arteta ។ ហើយកិច្ចព្រមព្រៀងមួយអាចនឹងត្រូវបញ្ចប់មុនដំណាច់ខែ។
គួបញ្ជាក់ផងដែរថាកីឡាករអន្តរជាតិនីហ្សេរីយ៉ាស៊ុតបញ្ចូលទីបាន 24 គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន 51 ប្រកួតនៅ Serie A ចាប់តាំងពីផ្ទេរពី Lille ក្នុងតម្លៃ 60 លានផោនក្នុងឆ្នាំ 2020 ។
ប្រភព ៖ Thesun