ដើម្បីជំរុញឲ្យវិស័យកីឡាវាយកូនឃ្លីលើតុមានការអភិវឌ្ឍ រីកចម្រើន និងមានសក្តានុពលប្រកួតប្រជែងដណ្តើមមេដាយក្នុងតំបន់ និងឆាកអន្តរជាតិនោះ សហព័ន្ធបានបានស្នើសុំក្រុមហ៊ុនឯកជន និងដៃគូគាំទ្របន្តជួយឧបត្ថម្ភប្រភេទកីឡានេះបន្ថែមទៀត។ នេះបើតាមឲ្យដឹងពី កញ្ញា តៃ លីដា នៅក្នុងពិធីបិទប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ស្រាបៀរអង្គរលើកទី២ កាលពីពេលថ្មីៗ នេះ នៅពហុកីឡដ្ឋានជាតិ។
អគ្គលេខាធិការរូបនេះបន្ថែមថា តាមរយៈកាប្រកួតខាងលើ គឺជាគោលដៅរបស់សហព័ន្ធ ក្នុងការចាប់ដៃគូជាមួយចិន ដើម្បីមានឱកាសស្នើរសុំបញ្ជួនកីឡាករ កីឡាការិនីកម្ពុជា បានទៅហ្វឹកហ្វាត់រយៈពេលវែង នៅប្រទេសចិន ក្នុងគោលដៅពង្រឹងសមត្ថភាព បច្ចេកទេស ឈានដល់កម្រិតប្រកួតប្រជែង ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កញ្ញា តៃ លីដា បន្ថែមថា ឆ្លងកាត់ការប្រកួតរអស់រយៈពេលជាង ១ខែនេះ សង្កេតឃើញថា កីឡាករ កីឡាការិនី មានកម្រិតបច្ចេក កើនឡើងខ្លាំងគូរឲ្យកត់សម្គាល់ មួយកម្រិតទៀត ដោយកម្ពុជា ខ្លះអាចប្រជែងយកចំណាត់ល្អក្នុងចំណោមកីឡាករចិនខ្លាំងៗ បានទៀតផង។
ចំពោះលទ្ធផលព្រឹត្តិការណ៍ប្រកួតកីឡវាយកូនខ្លីលើតុពានរង្វាន់ស្រាបៀរអង្គរ លើកទី២ ចំណាត់ថ្នាក់ក្រុមកម្ពុជា ចំណាត់ថ្នាក់លេខ១ ក្រុម Prince Real Estate Group ចំណាត់ថ្នាក់លេខ២ Summerai Team ចំណាត់ថ្នាក់លេខ៣ Golden House ។ ចំណែកឯចំណាត់ក្រុមភាគីចិន ចំណាត់ថ្នាក់លេខ១ Century 21 ( Cambodia ) ចំណាត់ថ្នាក់លេខ២ Xin Yahe Paper Product និងចំណាត់ថ្នាក់លេខ៣ Golden Eagle Pire Control ( Cambodia )៕