យោងទៅតាមរបាយការណ៏មួយបានអោយដឹងថាក្លឹប Aberdeen បានទទួលយកសំណើរ 4.5 លានផោនពី Liverpool សម្រាប់ខ្សែការពារស្តាំ Calvin Ramsay វ័យ 18 ឆ្នាំ ។
យុវជនវ័យក្មេងអន្តរជាតិស្កុតឡេនអាយុក្រោម 21 ឆ្នាំបានយល់ព្រមលើកិច្ចសន្យារយៈពេល 5 ឆ្នាំ ហើយត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ការផ្ទេររូបគាត់បន្ទាប់ពីពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ជាការពិតណាស់គាត់នឹងក្លាយជាការលក់កីឡាករបំបែកកំណត់ត្រារបស់ក្លឹប Aberdeen ដោយឈ្នះលើការផ្ទេកីឡាករខ្សែការពារ Scott McKenna ពីក្លឹប Nottingham Forest នៅក្នុងឆ្នាំ 2020។
គួបញ្ជាក់ផងដែរថា Ramsay ចូលលេងបាន 39 ប្រកួត កាលពីរដូវកាលមុន។ ហើយគាត់នឹងក្លាយជាកីឡាករទីបីរបស់ Liverpool នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Darwin Nunez ផ្ទេរពី Benfica ក្នុងតម្លៃ 64 លានផោន និងខ្សែប្រយុទ្ធ Fabio Carvalho ផ្ទេរពី Fulham ក្នុងតម្លៃ 5 លានផោន។
ប្រភព ៖ BBC