ក្លិបបាល់ទាត់បឹងកេតណាហ្គាវើល នឹងត្រូវប្រកួតជាមួយ ក្លិប Huongang United របស់សិង្ហបុរី ក្នុងជំនួបជើងទី២ ពានរង្វាន់កម្រិតទី២របស់សិង្ហបុរី RHB Singapore Cup 2017 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីផ្ទាល់តែម្ដង។
ណាហ្គាវើល នឹងត្រូវតតាំងជាមួយ Huongang United នៅវេលាម៉ោង ៦:៣០ នាទីល្ងាចម៉ោងនៅកម្ពុជា ធ្វើឡើងនាកីឡាដ្ឋាន Jalan Besar Stadium របស់សិង្ហបុរី។
រំលឹកទៅលទ្ធផល កាលពីជើងទី១ ណាហ្គាវើល បានរងបរាជ័យដោយលទ្ធផល ៤ទល់១ ក្រោមថ្វីជើង Huongang United ដូច្នេះនៅក្នុងជើងទី២នេះ ណាហ្គាវើល ត្រូវការឈ្នះយ៉ាងហោចណាស់ជាមួយគ្រាប់បាល់លើស Huongang United ចំនួន៤គ្រាប់ឡើងទៅអាចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន ខណៈ Huongang United ត្រូវការត្រឹមតែស្មើ ឬក៏ចាញ់ ១ទល់០, ២ទល់០ ក៏នៅតែអាចបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដែរ៕
រូបភាព: S.League