សហព័ន្ធវាយកូនបាល់កម្ពុជាទទួលពានរង្វាន់កិត្តិយសអន្តរជាតិ (ITHF) សមិទ្ធផលឆ្ណើមក្នុងភាពជាដៃគូជាមួយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ខណៈដែលពានរង្វាន់នេះ បន្ទាប់ពីសហព័ន្ធបានបង្ហាញអោយពិភពលោក មើលឃើញពីជោគជ័យ និងការចូលរួមចំណែកអភិវឌ្ឍកីឡាវាយកូនបាល់មានការរីកចម្រើបគួរកត់សម្គាល។ បើទោះបីជាប្រទេសកម្ពុជាជួបនូវសង្គ្រាម ស្ទើរតែបាត់បង់គ្រប់យ៉ាង ប៉ុន្តែសហព័ន្ធបានប្រឹងប្រែងកសាងកីឡាវាយកូនបាល់ ក្រោយពីការលុបបាត់បង់កីឡានេះក្នុងរបបប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ 1970 ។ នេះបើតាមថ្លែងឲ្យដឹងពី លោក ទេព រិទ្ធិវិត អគ្គលេខាធិការសហព័ន្ធវាយកូនបាល់កម្ពុជា ក្រោយពីលោកទៅទទួលពានរង្វាន់កិត្តិយស សមិទ្ធផលឆ្នើមលំដាប់អត់ជាតិ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ សហព័ន្ធវាយកូនបាល់អន្តរជាតិ (ITF) នៅទីក្រុងហូជិមិញ ប្រទេសវៀតណាម។
អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងបន្ថែមថា “ខ្ញុំចង់ប្រគល់ពានរង្វាន់នេះដល់មនុស្ស 2 លាននាក់ដែលបានស្លាប់ ហើយជាពិសេសជូនដល់សមាជិកគ្រួសារខ្ញុំ។ អ្វីដែលយើងចង់ធ្វើគឺជាផ្នែកមួយនៃក្រុមគ្រួសារនៃកីឡាវាយកូនបាល់នៅលើពិភពលោក។ យើងបានធ្វើដូច្នេះដោយការបំផុសគំនិតយ៉ាងខ្លាំងហើយដោយមានការគាំទ្រពី ITF ដែលបានជួយយើងឱ្យផ្តល់នូវកីឡាវាយកូនបាល់មកប្រទេសជាតិនិងផ្លាស់ប្តូរជីវិត”។
លោកបន្ថែមក្នងនាមលោកជាកូនប្រុសរបស់កីឡាករកម្ពុជា ទេព ឃូណា ដែលជាអតីត កីឡាករឆ្នើមប្រចាំទសវត្សរ៍ឆ្នាំ 1950 លោកបានខិតខំបង្កើតសហ័ន្ធវាយកូនបាល់ឡើងវិញនៅឆ្នាំ១៩៩៤ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរងភាពភ័យរន្ធត់ក្នុងរបបខ្មែរក្រហម ពោលមានអត្តពលិកកីឡាវាយកូនបាល់ជាច្រើននាក់ត្រូវបានសម្លាប់ ហើយទីលាន និងឧបករណ៍ទាំងអស់ត្រូវបានបំផ្លាញផងដែរ។ ហើយក្នុងចំណោមកីឡាករជាតិដែល ចំនួន 40 នាក់នាសម័យនោះមានតែកីឡាករវាយកូនបាល់តែម្នាក់ប៉ុណ្ណោះដែលបានរួចផុតពីរបបដ៏ខ្មៅងងឹតនោះ។
លោកបានប្រាប់ពីចាំផ្តើមបង្កើតសហព័ន្ធឡើងវិញ ថា ការចាប់ផ្តើមដំបូង ស្ទើរតែគ្មានគ្រូបង្វឹកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយមានតែអ្នកលេងតិចតួចប៉ុណ្ណោះ លោកបានចាប់ផ្តើមដឹកនាំគ្រូបង្វឹកវ័យក្មេង និងបានផ្តល់មូលនិធិបន្ថែម ដោយបានការគាំទ្រជាមូលដ្ឋានពីសហព័ន្ធ ITF ។ ហើយកីឡាវាយកូនបាល់កម្ពុជាបានវិលត្រលប់មករស់វិញក្រោមពាក្យស្លោក “ពីវាលពិឃាដរហូតដល់ទីលានកីឡាវាយកូនបាល់” ។
ដោយឡែកក្រោយពីសហព័ន្ធបង្កើតឡើងបាន ៣ឆ្នាំ 1997 ខណៈដែលសហព័ន្ធទើបតែចាប់កំណើតថ្មីក៏បាន វិលត្រឡប់មកប្រកួតប្រជែងជាលក្ខណៈអន្តរជាតិដោយចូលរួមនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ផងដែរ។ ចំពោះសមិទ្ធផលកន្លងមកនេះរបស់សហព័ន្ធវាយកូនបាល់កម្ពុជាកន្លងមកនេះ ដោយលោក Tan Nysan បានឈ្នះមេដាយសំរិទ្ធជាលើកដំបូងជួនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2007 ដែលជាចំណុចប្រែក្លាយដ៏សំខាន់មួយសម្រាប់កីឡាវាយកូនបាល់នៅក្នុងប្រទេសកម្ពុជា ហើយកីឡាកររូបនេះបានជ័យជំនះម្តងទៀតក្នុងឆ្នាំ 2009 ហើយក្រៅពីនេះកម្ពុជាក៏ទទួលជ័យជម្នះ ជាបន្តបន្ទាប់ គឺនៅក្នុងឆ្នាំ 2011 និង 2015 ពីព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ។
លោក Todd Martin អគ្គនាយករបស់ ITHF បានមានប្រសាសន៍ថា: “កម្មវិធីប្រគល់ពានរង្វាន់ពិភពលោកកិត្យានុភាពកីឡា Hall of Fame បានទទួលស្គាល់នូវសហព័ន្ធមួយដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការរីកចម្រើននៃកីឡាវាយកូនបាល់នៅទូទាំងពិភពលោកដែលជាអាទិភាពរួមគ្នាសំខាន់នៃសាលាកីឡាអន្តរជាតិនៃកិត្តិនាមនិង សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “។ លោកបន្ថែមទៀតថា ការតែងតាំងនេះត្រូវបានដាក់ជូនដោយសហគមន៍ សហព័ន្ធកីឡាវាយកូនបាល់ទាំអស់ ,អ្នកឈ្នះគឺត្រូវបានជ្រើសរើសដោយគណៈកម្មាធិការដែលមានតំណាងមកពី ITHF និង ITF ។
សូមបញ្ជាក់ថា ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំដល់អង្គការកីឡាវាយកូនបាល់សមាគមន៍សហព័ន្ធ ដែលបង្ហាញពីជោគជ័យនៃសេវាកម្មនិងការចូលរួមចំណែកអភិវឌ្ឍវិសយកីឡាវាយកូនបាល់របស់ខ្លួនមានការរីកចម្រើននៃប្រភេទកីឡាវាយកូនបាល់នេះ៕