បើយោងទៅតាមរបាយការណ៏មួយបានអោយដឹងថា ក្លឹបមាន់ខ្នាយមាស់ Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 30 លានផោនសម្រាប់ខ្សែបម្រើកណ្តាលម៉ាលី Yves Bissouma របស់ Brighton & Hove Albion ។
ជាការពិតណាស់កីឡាករវ័យ 25 ឆ្នាំរូបនេះក្លាយជាកីឡាករទី 3 របស់គ្រូបង្វឹក Spurs លោក Antonio Conte នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចព្រមព្រៀងសម្រាប់អ្នកចាំទី Fraser Forster និងខ្សែបម្រើស្លាប Ivan Perisic ។
គាត់ត្រូវបានគេរំពឹងថានឹងទទួលការពិនិត្យសុខភាពនៅ Tottenham នាចុងសប្តាហ៍នេះ ហើយកិច្ចព្រមព្រៀងគឺស្ថិតនៅក្រោមលក្ខខណ្ឌផ្ទាល់ខ្លួនដែលត្រូវបានយល់ព្រមជាមួយកីឡាកររួចរាលហើយ។
ខ្សែបម្រើកណ្តាលដែលចង់បានបង្ហាញខ្លួន 26 ប្រកួតនៅ Premier League សម្រាប់ Brighton កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន1គ្រាប់ផងដែរ។
គាត់បានដើរតួយ៉ាងមានឥទ្ធិពលនៅក្នុងក្រុមរបស់លោក Graham Potter ខណៈដែលពួកគេទទួលបានចំណាត់ថ្នាក់ទី 9 ក្នុងក្របខ័ណ្ឌ Premier League ដែលជាការបញ្ចប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។
គួបញ្ជាក់ផងដែរថា Bissouma បាននិយាយកាលពីខែកញ្ញាឆ្នាំមុនថាវាមិនមែនជាពេលវេលារបស់គាត់ក្នុងការចាកចេញពី Brighton ប៉ុន្តែគាត់ចង់លេងនៅ Champions League ដែល Spurs មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រដូវកាលក្រោយ។
ប្រភព ៖ BBC