កីឡាការិនីជម្រើសរើសជាតិតៃក្វាន់ដូកម្ពុជា ស៊ឺម រចនា និងកីឡាករ ទួន ណាវុធ ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង លើញ្ញាសាសម្តែង Poomsae Mixed Pair ខណៈក្រុមថៃឈ្នះមេដាយមាស និងក្រុមម៉ាឡេស៊ីម្ចាស់ផ្ទះ ឈ្នះមេដាយប្រាក់ នារសៀលថ្ងៃទី២៦ ខែសីហា នៅក្នុងការប្រកូតកីឡាស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី។

ចំពោះលទ្ធផល ក្រុមថៃ ទទួលបាន ៨.៣៤ពិន្ទុ មេដាយមាស ក្រុមម៉ាឡេស៊ី ទទួលបាន ៨.១៨ ពិន្ទុ មេដាយប្រាក់, ក្រុមវៀតណាម ទទួលបាន ៧.៦២ពិន្ទូ និងក្រុមកម្ពុជា ទទួលបាន ៧.៥៧ពិន្ទ ដូច្នេះក្រុមកម្ពុជា និងវៀតណាមទទូលបានមេដាយសំរឹទ្ធស្ទួនផងដែរ។

ដោយឡែកកីឡាករ ផល សុវណ្ណាត់ និងកីឡាការិនី ឈឿន លីណា បានធ្លាក់ចេញនូវវគ្គជម្រុះ  ដោយប្រកួតលើវិញ្ញាសា Poomsae ឯកត្តជន នៅថ្ងៃដ៏ដែរនេះ៕