កាលពីយប់មិញនេះ ក្លឹបទើបឡើងមកលីកកំពូលម៉ាឡេស៊ី TERENGGANU FC បានប្រកាស ក្នុងហ្វេសបុកផ្លូវការរបស់ខ្លួនថា ពួកគេបាននាំចូលកីឡាករ២នាក់គឺខ្សែបម្រើ ជារី ចន្ថាប៊ីន គឺជាកីឡាករកូតាអាស៊ាន និងខ្សែការពារសញ្ជាតិស៊ែប-ម៉ុងតេណេក្រូ Igor Zaonic សម្រាប់ចូលរួមលេងក្នុង Malaysia Super League នៅរដូវកាលក្រោយ។
ប្រធានប្រតិបត្តិក្លឹប TERENGGANU FC លោក Irfan Bakti Abu Salim បាននិយាយថា ធារី និងកីឡាករម្នាក់ទៀត នឹងទៅដល់ម៉ាឡេស៊ី ដើម្បីធ្វើការហ្វឹកហាត់តាមកាលវិភាគរបស់ក្លឹប មុនបើករដូវកាលនៅពាក់កណ្ដាលខែធ្នូនេះ។
លោក Irfan Bakti Abu Salim បាននិយាយថា៖“ ទោះបីជាលេងក្នុងដំណែងខ្សែបម្រើ ធារី ដំណាងឲ្យកីឡាករកូតាអាស៊ានដែលត្រូវបំពេញតាមលក្ខខណ្ឌរបស់ក្លឹប ខណៈកីឡាករ Igor Zaonic ត្រូវមកជំនួសខ្សែបម្រើការពារ Lazaro Vinicius ដែលផុតកុងត្រានៅរដូវកាលនេះ”៕
ប្រភព៖ sinarharian