ក្រុមបឹងកេត បានទទួលកៅអីទៅលេងនៅពាន Toyota Mekong Club Championship 2017 ហើយ ក្រោយឡើងមកឈរកំពូលតារាងលីកកំពូលកម្ពុជានាការប្រកួតក្នុងសប្ដាហ៍ចុងក្រោយបំផុត បន្ទាប់ពីឈ្នះអាស៊ីអឺរ៉ុប។
ក្នុងការប្រកួតនេះដែរ ក្រុមបឹងកេតបានយកឈ្នះអាស៊ីអឺរ៉ុបក្នុងលទ្ធផល៣-៤ ក្រោយចប់៩០នាទី។ ៤គ្រាប់របស់បឹងកេតរកបានដោយកីឡាករ Mizuno(៤១) Maycon(៥៦,៥៩) និងប្រធានក្រុម ឃួន ឡាបូរ៉ាវី(៨៥)។
លទ្ធផលដទៃទៀត ក្រុមស្វាយរៀងបានប្រកួតចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល២ទល់១អស់ឱកាសបានកៅអីលេងពាន Toyota តែម្ដង។ ២គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ Shane Booysen និង ម៉ៅ ពិសិដ្ឋ ខណៈមួយគ្រាប់របស់ស្វាយរៀងរកបានដោយកីឡាករកូរ៉េខាងត្បូង គីម ណាំគុន។ លទ្ធផលនេះធ្វើឲ្យព្រះខ័នរាជស្វាយរៀងធ្លាក់មកលេង២ក្នុងតារាងលីកកំពូលកម្ពុជា។
ចំណែកការប្រកួតនៅសៀមរាប ណាហ្គាវើលចាញ់ម្ចាស់ផ្ទះ Cambodian Tiger ២ទល់១។ មួយគ្រាប់របស់ក្រុម លោក មាស ចាន់ណារកបានដោយកីឡាករ Kipson នៅនាទី១៦ ហើយ២គ្រាប់របស់ Tiger រកបានដោយកីឡាករ Thimothyនាទី២៥ និង Kawabata Yugo នាទី៦៧៕