ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ​កីឡាករ​ ​ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​ក្លឹប​បឹង​កេត​អង្គរ​បញ្ចូល​ឈ្មោះ​ ក្នុង​បញ្ជី​កីឡាករ​លេង​ពាន​រង្វាន់​អនុតំបន់​ Toyota Mekong Club Championship 2017បន្ទាប់​ពី​ចប់​កុងត្រា​ខ្ចី​ជើង​ជាមួយ​ក្លិប​ Fujieda MYFC ។

កីឡាករ​វ័យ​២៨​ឆ្នាំ​ នឹង​បង្ហាញ​ខ្លួន​លើ​វាលស្មៅ​សិប្បនិម្មិត្ត​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ នៅ​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ខាង​មុខ​ ដោយ​ទទួល​ក្រុម​វៀតណាម ​ស្រប​ពេល​រូប​គេ​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​អំឡុង​សប្តាហ៍​នេះ​។

Image may contain: one or more people and people playing sports

តាម​ប្រភព​ពី​ថ្នាក់​ដឹកនាំ​ក្លឹប​​ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ក្លឹប​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ចី​ត្រូវ​លេង​ពាន​ Toyota Mekong Club Championship ។ អញ្ចឹង​ក៏​ដោយ​! វឌ្ឍនា ​ប្រហែល​នឹង​អវត្តមាន​នៅ​ការ​ប្រកួត​ជើង​ទី​១​ នៅ​ទឹក​ដី​វៀតណាម​ ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ភ្នំពេញ​វិញ​ វឌ្ឍនាកា​អាច​នឹង​លេង​បាន​វិញ​ គ្រាន់​តែ​អ្វី​ៗ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ថា​តើ​ត្រូវ​លេង​ឬ​ក៏​អត់?

Image may contain: 7 people, people standing

សូម​បញ្ជាក់​ផង​ដែរ​ថា​ វឌ្ឍនាកា គឺ​ជា​កម្លាំង​សំខាន់​របស់​បឹង​កេត​ដោយ​ជួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម​មួយ​នេះ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន ​Toyota Mekong Club ​កាល​ពី​ឆ្នាំ​២០១៥ ​ហើយ​កាល​នោះ ​រូប​គេ​ក៏​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កាល​ផង​ដែរ៕

 

រូបភាព៖ BKFC, FFC