ទូរទស្សន៍ ​BTV News នឹង​ធ្វើ​ការ​ផ្សាយ​​បន្ត​ផ្ទាល់​កម្មវិធី​ ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ពាន​រង្វាន់ AFC Champions League និង​AFC Cup 2018 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ ទី ​៦ ​ធ្នូ​ ឆ្នាំ ​២០១៧​ស្អែក​នេះ ​នៅ​ទី​ស្នាក់​ការ​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី​ ក្នុង​ប្រទេស​ម៉ាឡេស៊ី។

Image may contain: stadium

សម្រាប់​កម្ពុជា​មាន​កៅអី​វគ្គ​ជម្រុះ ​Play-off​ ពាន ​AFC Cup មួយ​ដែរ​គឺ​វគ្គ​ជម្រុះ​ដំបូង​ក្នុង​តំបន់​អាស៊ាន​ ដែល​ត្រូវ​ជួប​នឹង​ក្រុម​ជើងឯក​រង​លីក​​កំពូល​ហ្វីលីពីន។ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​តែ​៨​ប្រទេស​ប៉ុណ្ណោះ​ ដែល​មាន​ក្លឹប​ចូល​រួម​ក្នុង​ពាន​លំដាប់​អាស៊ី​មួយ​នេះ​ ខណៈ​ព្រុយណេ និង​ទីម័រ ខាងកើត​គ្មាន​ឈ្មោះ​ចូល​រួម​នោះ​ទេ។

No automatic alt text available.

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ១​ និង​០០​នាទី ​រសៀល ​ដល់​១ និង​ ៣០​នាទី ​ថ្ងៃ​ ទី​ ៦​ខែ ​ធ្នូ​ឆ្នាំ​២០១៧៕