ព្រឹត្តិការប្រកួតបាល់ទាត់ Futsal ពានរង្វាន់ថ្នាក់ជាតិលើកទី១ បានដំណើរការប្រកួតក្នុងសប្តាហ៍ទី១ ហើយកាលពីចុងសប្តាហ៍ចុងនេះ ដោយមាន ៨ប្រកួត និងមានគ្រាប់បាល់ស៊ុតបញ្ជូលទីគ្នា រហូតទៅដល់ ៧៦គ្រាប់ នៅទីលាន The Blue Sport Center។

សម្រាប់ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងសប្តាហ៍ទី១ នេះ គឺក្រុម OV MAL FC បន្ទាប់ពីយកឈ្នះក្រុម IP FC ដោយលទ្ធផល ១៨ ទល់នឹង ២ ខណៈក្រុមដែលរកច្រើនបន្ទាប់ គឺក្រុម ANACHAK BAITONG យកឈ្នះក្រុម EMERALD FT ដោយលទ្ធផល ១២ ទល់នឹង ១។

ចំពោះលទ្ធផល ៦ប្រកួតផ្សេងទៀតនោះ ក្រុម B.A UNITED ប្រកួតចាញ់ក្រុម PANDA FC ដោយលទ្ធផល ១ទល់នឹង ៥, ក្រុម NEATH ASIA FC ប្រកួតចាញ់ក្រុម 3G FC ដោយលទ្ធផល ២ ទល់នឹង ៧, ក្រុម CHANTEAK KEYLA FT ប្រកួតឈ្នះក្រុម VK UNITED  ដោយលទ្ធផល ៨ ទល់នឹង ៣, ក្រុម UYFC KOMCHAYMEAR ប្រកួតឈ្នះក្រុម FAN SPORT FT ដោយលទ្ធផល ៩ ទល់នឹង ៤, ក្រុម BATTAMBANG TRAVELLER ប្រកួតឈ្នះក្រុម SNOUL FT ដោយលទ្ធផល ៥ ទល់នឹង ៣ និងក្រុម DOWN TOWN SPORT ប្រកួតឈ្នះក្រុម DANIEL FC ដោយលទ្ធផល ៤ទល់នឹង ៣៕