កីឡាករ អ៊ិន សូដាវីដ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន MIZUNO ក្នុងនាមជា Athlete Support របស់ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំមួយរបស់ប្រទេសជប៉ុននេះដែលនេះមានន័យថា ក្រុមខាងលើនឹងឧបត្ថម្ភជាសម្ភារៈកីឡាដល់សូដាវីដពេញមួយឆ្នាំ២០១៨នេះ ។
ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាកីឡាករទី២ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការពេញចិត្ត និងផ្តល់តួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយពីផលិតផល MIZUNO បន្ទាប់ពីកីឡាករ ប្រាក់ ធីវ៉ាបានចុះកិច្ចសន្យាកាលពីខែមករាកន្លងទៅ។