ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ក្នុង​លទ្ធផល​១​ទល់​០ ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នា​កីឡដ្ឋាន​ជាតិ​របស់​ឡាវ​មិញ​ៗ​នេះ។

ក្នុង​វគ្គ​ទី​មួយ​ជម្រើស​ជាតិ​ឡាវ​ បាន​ធ្វើ​ការ​វាយ​សម្រុក​លើ​ក្រុម​កម្ពុជា​ហើយ​មាន​ឱកាស​ទាត់​បញ្ចូល​ទី​ដែរ​​ តែ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន ​ហើយ​បាល់​មួយ​គ្រាប់​បុក​របារ​ទី។​ ចំណែក​កម្ពុជា​វិញ​ហាក់​មិន​អាច​ធ្វើ​បាន​នោះ​ទេ តែ​ក៏​មាន​ឱកាស​សម្រុក​វិញ​ម្ដងៗ​ដែរ។

ប្រាក់ មុន្នីឧត្តម​លើក​បាល់​ឲ្យ​ឃួន ឡាបូរ៉ាវី​ សម្រេច​ទី​ឈ្នះ​ឡាវ​១​ទល់​០
ប្រាក់ មុន្នីឧត្តម​លើក​បាល់​ឲ្យ​ឃួន ឡាបូរ៉ាវី​ សម្រេច​ទី​ឈ្នះ​ឡាវ​១​ទល់​០

ចូល​វគ្គ​ទី​២ ក្រុម​កម្ពុជា​ហាក់​ធ្វើ​បាន​ល្អ​នៅ​ចុង​វគ្គ​ ​ហើយ​រក​បាន​មួយ​គ្រាប់។ មួយ​គ្រាប់​របស់​កម្ពុជា ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​លេខ​៩​ ឃួន ឡាបូរ៉ាវី​នៅ​នាទី​៨៦ ​ក្រោយ​ពេល​ទទួល​បាន​បាល់​ហ្វ្រីឃីក​ពី​​ប្រាក់ មុន្នីឧត្តម។លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​តែ​ម្ដង៕