ក្រុមការពារតំណែងជើងឯកបឹងកេតបានឡើងទៅឈរលើកំពូលតារាងក្នុងសប្តាហ៍ទី៨ បន្ទាប់ពីណាហ្គាវើលបានស្គាល់បរាជ័យលើកដំបូងក្នុងរដូវកាលនេះដោយថ្វីជើងសមាជិកថ្មីវិសាខា។
ក្នុងជំនួបកាលពីម្សិលមិញ បឹងកេតទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ៤-០។ ៤គ្រាប់របស់បឹងកេតធ្វើបានសម្រេចដោយ Maycon ២គ្រាប់ Omogba និង Gbenga រកបាន១គ្រាប់ម្នាក់។ គិតត្រឹមសប្តាហ៍នេះបឹងកេតមិនទាន់ស្គាល់ពាក្យបរាជ័យឡើយគឺឈ្នះ និងស្មើ២ប្រកួតដោយឡើងទៅឈរលើកំពូល។
ដោយឡែក ណាហ្គាវើលបានស្គាល់បរាជ័យជាលើកដំបូងក្នុងរដូវកាលនេះ បន្ទាប់ពីត្រូវសមាជិកលីគថ្មីវិសាខាស៊ុតបំប៉ោងសំណាញ់៣គ្រាប់។ ៣គ្រាប់របស់វិសាខារកបានដោយខ្សែបម្រើការពារ រស់ សំអឿន ២គ្រាប់ និង សាន គឹមហេង ១គ្រាប់។ ការបរាជ័យជាលើកដំបូងនេះហើយដែលនាំឲ្យបឹងកេតមាន២០ពិន្ទុហក់ឡើងទៅឈរលើកំពូលតារាងជាបណ្តោះអាសន្ន ខណៈណាហ្គាវើលមាន១៩ពិន្ទុស្ថិតនៅលេខ២ ហើយវិសាខាឡើងទៅឈរលេខ៣មាន១៦ពិន្ទុ។
ចំណែកមួយគូទៀតថ្ងៃសៅរ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអាស៊ីអឺរ៉ុប បានចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១៕
ទស្សនាវីដេអូហាយឡាយ៖