នាល្ងាចថ្ងៃទី១៤ ខែកក្កដា នេះ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា និងត្រូវប្រកួតទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំទីម័រខាងកើត ក្នុងជំនួបទី៣នៃពានរង្វាន់ AFF U-15 Championship 2017 ប្រចាំពូល B។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Chonburi Campus Stadium 2 ដែលជាកីឡដ្ឋាន U-15 កម្ពុជា បានប្រកួតកាលពីជំនួបបើកឆាក។

មុនជួបគ្នា រវាងក្រុមទាំង២ U-15 កម្ពុជា ធ្វើបានល្អជាង ដោយប្រកួតឈ្នះ១ និងចាញ់១ ស្របពេលដែល U-15 ទីម័រខាងកើត ប្រកួតស្មើ១ និងចាញ់១។

ក្រៅពីការប្រកួតរវាង U-15 កម្ពុជា ជាមួយ U-15 ទីម័រខាងកើត ថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតចំនួន២គូទៀត ដែលស្ថិតនៅក្នុងពូល B ជាមួយគ្នានេះ រួមមាន U-15 ព្រុយណេ ជួបប្រកួតជាមួយ U-15 ម៉ាឡេស៊ី និង U-15 វៀតណាម ជួបប្រកួតជាមួយ U-15 ហ្វីលីពីន៕

កម្មវិធីប្រកួតពេញលេញសម្រាប់ពូល B:

 

រូបភាព: aseanfootball.org