ក្រុម Khmer United បានយកឈ្នះលើក្រុមចំណូលថ្មី តាំងគោក FC ដោយលទ្ធផលបច្ចេក ទេស ៤ទល់១ នាថ្ងៃបើកឆាក សប្តាហ៍ទី១ កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ នៅទីលានដំរីស រាជធានីភ្នំពេញ ខណៈ៩ប្រកួតផ្សេងទៀត ក៏ត្រូវបានគណៈកម្មការរក ឃើញលទ្ធផល ចាញ់ឈ្នះដូចៗគ្នា នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្ដើម ពានរង្វាន់ពាក់ កណ្ដាលអាជីព Khmer Real Estate League រដូវកាលទី៧ ឆ្នាំ២០១៨។
លោក គីម ហ៊ាង ស្ថាបនិកពានរង្វាន់ Khmer Real Estate League បានឱ្យដឹងថា គណៈ កម្មការ បានសម្រេចរៀបចំការប្រកួតលើទីលានចំនួន២ គឺទីលានដំរីសមាន ៦គូត្រូវប្រកួត រៀងរាល់ថ្ងៃសោរ៍ និងអាទិត្យ និងទីលានសាលាភូមិន្ទភ្នំពេញមាន៤គូត្រូវប្រកួតរៀងរាល់ ថ្ងៃអាទិត្យ ដើម្បីសម្រិតសម្រាំងរកក្រុមជើងឯកពាន រង្វាន់ Khmer Real Estate League សម្រាប់ក្រុមមានពិន្ទុខ្ពស់ជាងគេ។ សម្រាប់ឆ្នាំទី៧នេះ មាន២០ក្រុមបានចូលរួម ប្រកួត ដោយ ប្រើរូបមន្ដប្រកួតជាលក្ខណៈលីគសន្សំពិន្ទុសុទ្ធចំនួន១ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាង គេ នឹងក្លាយជាម្ចាស់ជើងឯកតែម្តង ខណៈក្រុមឈរលេខ២ដល់លេខ៥ នឹងត្រូវប្រកួតប្រជែង គ្នាដោយឡែកសម្រាប់ពានរង្វាន់ Khmer Real Estate Cup ឆ្នាំ២០១៨។
ព្រឹត្តិការណ៍នេះក៏ប្រមូលថវិកាមួយចំនួនជួយទៅដល់មន្ទីរ ពេទ្យ គន្ធបុប្ជា ដូចរាល់ឆ្នាំផងដែរ។ការប្រកួតកីឡាបាល់ទាត់នេះធ្វើឡើងនៅទីលានចំនួន២ផ្សេងពីគ្នា គឺទីលានដំរីស និងទីលាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយលទ្ធផលនៅទលានដំរីស រួមមាន ក្រុម Khmer United បានយកឈ្នះ ក្រុមគ្រួសារបាល់ទាត់តាំងគោក ៤-១, ក្រុមទន្សោងអែហ្វស៊ី ដែលដឹកនាំ ដោយកីឡាករ ឈិន ឈឿន របស់ក្រសួងការពារជាតិ ប្រកួតចាញ់ក្រុម RFL ០ទល់៣, ក្រុម យុវជនកំពង់ចាម ឈ្នះក្រុមអាណាចក្រទួលគោក ៥-៣, ក្រុម Avatar ឈ្នះក្រុម Anvaya ២-០, ក្រុមកូនខ្មែរ ចាញ់ក្រុមយុវជនច្បាប់ ៣-១ ហើយក្រុម HHK យកឈ្នះ យុវជន សង្កាត់ស្នោរ ដោយលទ្ធផលប្រកៀកប្រកិតគ្នា ៤-៣។
សម្រាប់លទ្ធផលនៅទីលានសាលាភូមិន្ទភ្នំពេញ គឺក្រុមនាគខៀវ បំបាក់ក្រុម PP Mambo ៧-០, ក្រុមបា សាក់ ឈ្នះក្រុមយុវជនវត្តកោះ ៣-២, ក្រុម V.Train ចាញ់ក្រុមក្មេងខ្ចី Rell PP ៣-០ និងក្រុម Giant បានយក ឈ្នះក្រុមបាយ័ន ៣-០៕