សហព័ន្ធបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រសម្រាប់ចូលទស្សនាការប្រកួតរវាង ជម្រើសជាតិកម្ពុជាអយុក្រោម១៧ឆ្នាំ ជាមួយ ជម្រើសជាតិវៀតណាមអាយុក្រោម១៧ឆ្នាំ ក្នុងការប្រកួតមិត្តភាពអន្តរជាតិចាប់ពីថ្ងៃនេះតទៅ ដោយលក់ចាប់ពីម៉ោង ០៩:០០ នាទីព្រឹក ដល់ម៉ោង ០៦:០០ នាទីល្ងាច ទីតាំងគឺនៅពហុកីឡដ្ឋានជាតិផ្ទាល់។

សំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិនេះ ចែកចេញជា២ ប្រភេទ តម្លៃ៖

  • ប្រភេទ ១ : តម្លៃ ១០,០០០៛ (តំបន់មានដំបូល)
  • ប្រភេទ ២ : តម្លៃ ៥,០០០៛ (តំបន់អត់ដំបូល)

U-17 កម្ពុជា ត្រូវទទួលភ្ញៀវ U-17 វៀតណាម នៅល្ងាចថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧ នាម៉ោង ១៨:០០ នាទី នាពហុកីឡដ្ឋានជាតិ ខណៈការប្រកួតធ្វើឡើងដើម្បីអបអរខួបលើកទី៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម។

បញ្ជាក់ថា ការប្រកួតនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា