យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចតាមសំណើររបស់សហព័ន្ធវ៉ូវីណាមកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅនេះ ចូលជាសមាជិកកីឡាមិនអូឡាំពិករបស់ណៈកម្មាធិការជាតិអូឡាំពិក ប្រចាំឆ្នាំ ២០១៧-២០២១ ដែលមានសមាជិកប្រតិបត្តិចំនួន ១៣រូប កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅនេះ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានមានប្រសាសន៍ថា តាមលក្ខន្តិកៈរបស់សហព័ន្ធវ៉ុវីណាម នឹងត្រូវអស់សពុលភាពចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធត្រូវគោរពតាមលក្ខន្តិកៈ នឹងបទប្បញ្ញត្តិ សេចក្តីណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងដែរ។ លោក បន្តទៀតថា គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធក្នុងណាត្តិទី៤ ទាំងអស់ ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឲ្យបានជាប់លាប់ និងត្រូវអភិឌ្ឍវិស័យនេះ ឲ្យទទួលបានជោគជ័យផងដែរ។
ប្រធាន NOCC រូបនេះមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើសហព័ន្ធមិនធ្វើតាមសេចក្តីសម្រេចខាង នឹងត្រូវចាត់ទុកជានុរាករណ៍ ។ ហើយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានភារៈកិច្ចអនុវត្តន៍សេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕