លោក Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ផុស​​ផេកហ្វេសបុក​ផ្លូវការ​របស់​ខ្លួន​ថា​ លោក​លែង​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទៀត​ហើយ​។

Image may contain: 4 people, people standing and outdoor

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​បាន​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជិត​មួយ​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​លោក​ហាក់​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​ដោយ​ដឹកនាំ​ប៉ុន្មាន​ប្រកួត​កន្លង​មក​លោក​បាន​ដឹកនាំ​ក្រុម​កម្ពុជា​ឈ្នះ​ត្រឹម​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ។ ការ​មាន​បញ្ហា​ជា​មួយ​កីឡាករ​ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៧​នៅ​ម៉ាឡេស៊ី​ និង​ការ​ដឹកនាំ​មិន​សូវ​ទទួល​បាន​ជោគជ័យ​ ប្រហែល​ជា​មូលហេតុ​នៃ​ការ​ចាក​ចេញ​ពី​កៅអី​គ្រូ​បង្វឹក​រូប​នេះ​ផង​ក៏​មិន​ដឹង។

http://

Image may contain: 1 person

ក្នុង​ផេក​ផ្លូវ​ការ​របស់​លោក អតីត​គ្រូ​បង្វឹក​ក្លឹប​លីក​កំពូល​ឡាវ Lanxange United បាន​សរសេរ​ដូច្នេះ៖”

<<សូម​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ចំពោះ​ពេលវេលា​ដ៏​អស្ចារ្យ​ ។​ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ទាំង​អស់​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​ឱកាស​ធ្វើការ​នៅ​ទីនេះ ​(បុគ្គលិក​មន្ត្រី​រាជការ​ កីទ្ឡាករ​អ្នក​គ្រប់គ្រង​និង​គ្រូបង្វឹក) ។

សូម​អភ័យទោស​ចំពោះ​ការ​មិន​អាច​ផ្លាស់ប្តូរ​អ្វី​មួយ​បាន​។​ ខ្ញុំ​សូមជូន​ពរ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ទទួល​បាន​ការ​រីកចំរើន​និង​ល្អ​បំផុត​ ហើយ​សូម​អរគុណ​ចំពោះ​ឱកាស​អោយ​ខ្ញុំ​ដើម្បី​ដឹក​នាំ​បាល់​ទាត់​ក្រុម​ជំរើស​ជាតិ​កម្ពុជា
សូម​អរគុណ​ផង​ដែរ​អ្នក​ឧបត្ថម្ភ: Smart, SCG, Clear … នឹង អ្នក​ដ៏ទៃ​ទៀត ។​

ខ្ញុំ​នឹង​មិន​ភ្លេច​អ្នក​គាំទ្រ​កម្ពុជា​ទេ !!!>>