បន្ទាប់ពីបន្តធ្វើបានល្អ ដោយយកឈ្នះលើក្រុម U-15 ទីម័រខាងកើត ដោយលទ្ធផល ១ទល់នឹង០ កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានបន្តឈរនៅចំណាត់ថ្នាក់លេខ៣ដដែល នៅក្នុងពូល និងបន្តដេញតាមពីក្រោយវៀតណាម ជាមួយ ម៉ាឡេស៊ី។

រំលឹកទៅការប្រកួតរវាង U-15 កម្ពុជា ជាមួយ​ U-15 ទីម័រខាងកើត ដែលបញ្ចប់ទៅដោយលទ្ធផល ១ទល់នឹង០ គឺ គ្រាប់បាល់មួយគ្រាប់គត់ធ្វើបានដោយកីឡាករ សៀង ចន្ធា ដែលជាគ្រាប់ជ័យជម្នះនៅក្នុងប្រកួតទី៣នេះ។

ក្រឡេកទៅមើលលទ្ធផលគូដទៃទៀតរួមមាន:

U-15 ម៉ាឡេស៊ី ៣-០ U-15 ព្រុយណេ

U-15 វៀតណាម ៧-០ U-15 ហ្វីលីពីន

ជ័យជម្នះផ្ទួនៗឥតឈប់សម្រាប់ U-15 ម៉ាឡេស៊ី ជាមួយ វៀតណាម បាននាំអោយក្រុមបន្តឈរនៅចំណាត់ថ្នាក់កំពូលទាំង២ដដែល ប៉ុន្តែ U-15 វៀតណាមឡើងមកឈរកំពូលតារាងវិញ ស្របពេលដែល U-15 កម្ពុជា ឈ្នះប្រកួតទី៣នេះនៅរក្សាលេខ ៣ ដដែលខណៈ ទីម័រខាងកើត និងព្រុយណេ នៅលេខ ៤ និងលេខ ៥ ដដែលរួមទាំង ហ្វីលីពីន នៅតែបន្តស្ថិតនៅតំបន់បាតតារាង ទាំង៣ក្រុមនេះបានអស់ឱកាសឡើងទៅជុំបន្តហើយ។

តារាងចំណាត់ថ្នាក់សរុប:

កម្មវិធីប្រកួតបន្ទាប់:

 

រូបភាព: aseanfootball.org