Cristiano Ronaldo បាន​ត្រៀម​រួច​ហើយ​សម្រាប់​ការ​ចាក​ចេញ​របស់​ Gareth Bale ហើយ​កីឡាករ​វ័យ​៣២​ឆ្នាំ ​ចង់​បាន​សិស្ស​ប្អូន​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Goncalo Guedes ជា​អ្នក​ជំនួស​ដំណែង​នេះ​។​ប្រភព Don Balon បាន​និយាយ​អញ្ចឹង។

Image result for Gonçalo Guedes

Ronaldo ហាក់​ធុញ​ទ្រាន់​នឹង​បញ្ហា​របួស​ញឹកញាប់​របស់​ Bale ដោយ​សារ​គ្មាន​ដៃគូរ​យល់​ចិត្ត​ស្រប​ពេល​តំបន់​ប្រយុទ្ធ​BBC មិន​សូវ​បាន​លេង​ជុំ​គ្នា​ផង​នោះ ហើយ​គាត់​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ ​បាន​ប្រាប់​លោក Florentino Perez ឲ្យ​លក់ ​Bale ហើយ​រក​អ្នក​ជំនួស។ ចំណែក​ជម្រើស​ល្អ​បំផុត​របស់​ Ronaldo សម្រាប់​ជំនួស​កន្លែង ​Bale គឺ​ Guedes លេង​ដំណែង​ប្រយុទ្ធ​ស្លាប ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​២០​ឆ្នាំ​របស់​ក្លឹប ​PSG ដែល​កំពូល​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ ​Valencia។

Related image

Guedesនិង ​Ronaldo មាន​ភ្នាក់​ងារ​តែ​មួយ​គឺ​លោក ​Jorg Mendes ដ៏​មាន​ឥទ្ធិពលហើយ​ភ្នាក់ងារ​ម្នាក់​នេះ​ហើយ ​ដែល​បាន​ចែ​ចង់​កីឡាករ​ Guedes ​ពី​ក្លឹប​Benfica ទៅ ​PSG ក្នុង​តម្លៃ ៣០​លាន​អឺរ៉ូ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៧៕

Image result for Bale's consistent injury troubles

ប្រភព៖  Goal, AS