ទម្រង់​លេង​ដ៏​ល្អ​ ស៊ី​គ្រាប់​បាល់​តាម​សមត្ថភាព​​ដែល​រក​បាន​ ហើយ​ការពារ​ខ្លាំង ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​ឈ្នះ​ពាន​World Cup ៤​សម័យ​កាល​រួច​​មក​ហើយ ​ប៉ុន្តែ​គ្រូ​បង្វឹក​អាហ្សង់ទីន​លោក Jorge Sampaoli ថា​អត់​ចូល​ចិត្ត​ទម្រង់​លេង​បែប​នេះ​សោះ។

គ្រូ​បង្វឹក​រូប​នេះ​បាន​នាំ​ក្រុម​ពពកស​អាហ្សង់ទីន​ឡើង​លេង​ World Cup 2018 ក្រោយ​ពេល​ Messi រក​បាន​បី​គ្រាប់​ម្នាក់​ឯង​យក​ឈ្នះ​អក្វាឌ័រ​ ក្នុង​ជុំ​ចុង​ក្រោយ​វគ្គ​ជម្រុះ​តំបន់​ CONMEBOL។ ចំណែក​ឥទ្រ្ទី​ដែក​អាល្លឺម៉ង់​ឆ្លងកាត់​ការ​ប្រកួត​ក្នុង​ពូល​វគ្គ​ជម្រុះ​តំបន់​អឺរ៉ុប ​​ហើយ​ក្រុម​មួយ​នេះ​ជា​គីឡូធ្ងន់​ដែល​ឈ្នះ ​World Cup ដោយ​បំបាក់​អាហ្សង់ទីន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

Image result for Sampaoli

Sampaoli បាន​លើក​ពី​ប្រេស៊ីល បារាំង ​និង​អេស្ប៉ាញ​ជា​ក្រុម​ធំៗ​ដែល​អាច​លើក​ពាន​ World Cup ឆ្នាំ​ក្រោយ​ ប៉ុន្តែ​លោក​មិន​និយាយ​ពី​អាល្លឺម៉ង់​ទេ ​ដោយសារ​អត់​ចូល​ចិត្ត​ទម្រង់​លេង​របស់​ក្រុម​ឥទ្រ្ទីដែក​មួយ​នេះ។ និយាយ​ក្នុង​សន្និសិទ​កាសែត​ពេល​ចូល​រួម​កម្មវិធី​សាលា​បាល់ទាត់​មួយ​លោក​បាន​និយាយ​ថា​៖

” ខ្ញុំ​គិត​ថា ប្រេស៊ីល អេស្ប៉ាញ ​និង​បារាំង​កំពុង​ស្ថិត​ក្នុង​ជំហាន​មុខគេ​គឺ​នៅ​លើ​កម្រិត​របស់​ពួក​យើង។ ទម្រង់​លេង​របស់​ពួក​គេ​គឺ​ល្អ​មើល ហើយ​ជា​បេក្ខភាព​អាច​ប្រកួត​ប្រជែង​ពាន​នៅ​ឆ្នាំក្រោយ​។ ខ្ញុំ​មិន​ផ្ដោត​ទៅ​លើ​ក្រុម​អាល្លឺម៉ង់​ ដោយ​សារ​តែ​ខ្ញុំ​បំភ្លេច​ពួក​គេ​ទៅ​ហើយ ​​ពី​ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​វិធី​ដែល​ពួក​គេ​លេង”៕