ការប្រកួតកីឡាសូហ្វតេន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ប្រចាំឆ្នាំ២០១៧បានបញ្ចប់ដោយជោគជ័យហើយ កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដែលមានកីឡាករ-កីឡាការិនីចំនួន១០១នាក់បានចូលរួម ព្រឹត្តិការណ៍រៀបចំឡើងដោយសហព័ន្ធ កីឡាសូហ្វតេន្នីសកម្ពុជា។
យោងតាមលទ្ធផលពីគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ឈ្នះមេដាយបានច្រើនជាងគេ ដោយទទួលបានមេដាយ ចំនួន៨ គ្រឿង មេដាយ៥គ្រឿង និងមេដាយសំរិទ្ធ៩ គ្រឿងសរុបទាំងអស់២៣គ្រឿង ចំណែកក្រុមកីឡាករ-កីឡាការិនីក្លឹបនគរបាលជាតិឈ្នះបានមេដាយបន្ទាប់ ដោយទទួលបានមេដាយមាសចំនួន១ គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង សរុបទាំងអស់១០គ្រឿង។ ការប្រកួតលើកនេះ មានកីឡាករ- កីឡាការិនីសូ ហ្វតេន្នីស ១០១នាក់ ក្នុងនោះមានកីឡាការិនី ចំនួន៣៨នាក់ ដោយយើងបានបែងចែក ចេញជា៩វិញ្ញាសា ស្មើនឹង១០៨ប្រកួត និងមាន៧ក្លឹបបានចូលរួម។
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូតិន្នីសបានលើកឡើងថា ការប្រកួតកីឡាសូហ្វតិន្នីសពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ នៅក្នុងឆ្នាំនេះ ឃើញថា កីឡាករកីឡាការិនីមកពីបណ្តាខេត្ត និងក្លឹបក្នុងរាជធានីភ្នំពេញ មានសមត្ថភាពរីកចម្រើនខ្លាំងគួរកត់សម្គាល់។ លោកបន្ថែមថា កីឡាករជ័យលាភីពីព្រឹត្តិ ការណ៍ថ្នាក់ជាតិនេះចំនួន១៤នាក់នឹងត្រូវជ្រើសរើសចេញស ដើម្បីយកមកបណ្តុះបណ្តាលបន្ថែមទៀត ត្រៀមប្រជែងមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាសហ្វតិន្នីស ជើងឯកអាស៊ានសូហ្វតិន្នីស លើកទី២ នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខផងដែរ។ លោកបញ្ជាក់បន្ថែមថា រយៈពេលជិត៣ឆ្នាំ ដែលកីឡាសូហ្វតិន្នីស បានបង្កើតឡើងមកនេះ សមិទ្ធផលរីកចម្រើនគួរជាទីមោទន ពោលរាល់ពេលចេញទៅប្រកួតក្រៅប្រទេសម្តងៗ តែងតែទទួលបានមេដាយត្រឡប់មកវិញ៕