ថ្លែងនៅក្រោយចប់ប្រកួត ដោយបរាជ័យក្រោមស្នាដៃ U-17 វៀតណាម ០ទល់៤ លោក Inoue Kazunori គ្រូបង្គោលនៃក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំកម្ពុជា បានលើកឡើងថាកូនក្រុមខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ស្របពេលដែលលោកលើកសរសើរថាវៀតណាមខ្លាំង។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Inoue Kazunori គ្រូបង្គោលនៃក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ៖ «សម្រាប់ការប្រកួតថ្ងៃនេះ កូនក្រុមរបស់ខ្ញុំបានខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ក័ប៉ុន្តែដៃគូរបស់យើង វៀតណាម គឺគាត់ខ្លាំង នៅតង់ទី១យើងមានឱកាសច្រើនដែរ ប៉ុន្តែយើងធ្វើអត់បានល្អ សម្រាប់នៅតង់ទី២វិញគឺយើងអត់សូវមានឱកាស ខ្ញុំពេញចិត្តនឹងខិតខំរបស់កូនក្រុមខ្ញុំមែនទែន នៅពេលដែលឃើញពួកគាត់ខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកគាត់»។
គោព្រៃជំទង់កម្ពុជា បានធ្វើអោយអ្នកគាំទ្រខកចិត្តក្រោយបរាជ័យដោយលទ្ធផល ០ ទល់ ៤។ ៤ គ្រាប់របស់ U-17 វៀតណាម រកបានដោយកីឡារករ Kach Khiem នៅនាទី ២៩ ដែលជាការតែតបាល់បញ្ចូលទី និងគ្រាប់បាល់ទី២ ធ្វើបានសម្រេចដោយកីឡាករ Le Van Do នៅនាទី ៤៣ ស្របពេលដែលគ្រាប់នៅវគ្គទី ២ ក្រុមភ្ញៀ U-17 វៀតណាមអាចរកគ្រាប់ទី៣ របស់ខ្លួន នៅនាទី៦១ ដែលជាការទាត់បាល់បញ្ចូលទីដោយកីឡាករ Hong Son និងគ្រាប់បាល់ទី ៤ ក៏របស់ U-17 វៀតណាម ធ្វើបានសម្រេចដោយកីឡាករ Do Tan Thanh នៅនាទី ៨៩ និងលទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួត៕