ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២៣​ឆ្នាំ​នឹង​ចូល​រួម​ក្នុង​ពាន​រង្វាន់​ដែល​រៀប​ចំ​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ី​គឺ​ពាន​ AFC Under 23 Championship ដោយ​ឈរ​កំពូល​តារាង​ Pot 3 ក្នុង​តំបន់​ East Zone។

ក្រុម​ដែល​ឈរ​ក្នុង​ Pot 3 នេះ​មាន​កម្ពុជា ឥណ្ឌូណេស៊ី ទីម័រ​ខាងកើត ឡាវ​និង​សិង្ហបុរី។ចំណែក​ Port 1​វិញ​មាន​​ក្រុម​វៀតណាម កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី​និង​កូរ៉េខាងជើង​ខណៈ​ដែល ​Port 2 មាន​ចិន អូស្រ្តាលី ថៃ មីយ៉ាន់ម៉ា​និង​ហុងកុង។ Port 4 មាន​ម៉ុងហ្គោលី ព្រុយណេ ហ្វីលីពីន ឆាយនីស​តៃប៉ិ​ និង​ម៉ាកាវ​ Port 5 មាន​តែ​២ប្រទេស​ប៉ុណ្ណោះ​គឺ​ កោះហ្គាម និង​ជម្រើស​កោះ Northern Mariana Island ។

តាម​កាល​វិភាគ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​AFC U-23 Championship 2020 នឹង​ចាប់​ផ្ដើម​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​ហើយ​ខាង​AFC ក៏​មិន​ទាន់​ប្រកាស​ពី​ក្រុម​ណា​មួយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​វគ្គ​ជម្រុះ​និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ឡើយ​ទេ​ខណៈ​នេះ​គ្រាន់​តែ​ជា​តារាង​បែង​ចែក​ក្រុម​ហើយ​ក៏​​មិន​ទាន់​ចាប់​ពូល​ប្រកួត​នៅ​ឡើយ​ដែរ៕

ប្រភព៖ VOV.VN