កីឡាការិនីហែលទឹកជម្រើសរើសជាតិកម្ពុជា ហែម ថុនវិទីនី បានចេញទៅចូលរួមប្រកួតជម្រើសរើសជើងឯក 17th FINA World Championship 2017 ទីក្រុង Budahpest ប្រទេស Hungary កាលពីថ្ងៃទី១៩ ខែកក្តដា កន្លងទៅ នឹងត្រូវប្រកួតនៅថ្ងៃទី២៨ ខែកក្តដានេះ ប្រកួតលើវិញ្ញាសាហែលមេអំបៅ ៥០ម៉ែត្រ ខណៈដែលវិញ្ញសានេះគឺជាការប្រកួតលើកតំបូងរបស់ខ្លួន នៅលើឆាកអន្តរជាតិ។ នេះបេីតាមឲ្យដឹងពី កីឡាការិនីខាងលេី ប្រាប់គេហទំព័រ ANACHAKKEILA តាមបណ្តាញទំនាក់ទំនងសង្គម Facebook ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៧ នេះ។
កីឡាការិនីឆ្នើមហែលទឹកបែបបសារី បានឲ្យដឹងទៀតថា វិញ្ញាសាហែលមេអំបៅនេះ មិនមែនជាវិញ្ញាសាជំនាញដែលខ្លួនធ្លាប់ប្រកួតកន្លងមក នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិនោះទេ នាងចាត់ទុកថា តាមរយៈការប្រកួតនេះជាឱកាសមួយសម្រាប់ធ្វើតេស្តិ៍ដឹងពីសមត្ថភាពខ្លួន លេងលើវិញ្ញាសាមេអំបៅ ទទួលបានសិទ្ធិផលល្អជាងល្អកម្រិតណា ខណៈដែលនៅក្នុងប្រកួតថ្នាក់ជាតិកន្លងទៅ ខ្លួនធ្វើបានថេរវេលា ៣៣វិនាទី ហែលមេអំបៅ ៥០ម៉ែត្រ។
វិទិនី ប្រាប់បន្ថែមថា “នៅក្នុងវិញ្ញសាហែលមេអំបៅនេះ ខ្ញុំនឹងព្យាយាមហែលឲ្យបានល្អ ព្រោះវាជាលើកដំបូងសម្រាប់ខ្ញុំ ហើយខ្ញុំចង់ឲ្យការប្រកួតហ្នឹងឆាប់មកដល់ណាស់ ប្រសិនបើអាចឈ្នះប្រទេសមួយចំនួននោះ វាគឺជាមោទនភាពមួយដែលធ្វើឲ្យខ្ញុំបង្កើននៅការហែលដ៏ល្អមួយ ក្នុងវិញ្ញាសាមួយទៀត ក្រៅពីវិញ្ញាសាហែលបែបសេរី”។
គូសបញ្ជាក់ថា កីឡាការិនី ហែម ថុនវិទីនី ធ្លាប់បានចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោកនេះចំនួន ៣លើកកន្លងមកហើយហែលបែបសេរី ប៉ុន្តែលើកទី៤នេះ ខុសពីឆ្នាំមុនៗ ដោយលេងលើវិញ្ញសាហែលមេអំបៅ ៥០ម៉ែត្រ វិញម្តង ។ សម្រាប់ការប្រកួតរបស់ វិទិនី នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្តដានេះ វេលាម៉ោង១០ ព្រឹកម៉ោងប្រទេស Hungary ត្រូវនឹងម៉ោង ៣រសៀល ម៉ោងនៅប្រទេកម្ពុជា ដោយត្រូវប្រកួតជាមួយកីឡាការិនី ៨ប្រទេសផ្សេងទៀតសិទ្ធតែអ្នកជំនាញហែលមេអំបៅ ខណៈកម្ពុជា ស្ថិតនៅខ្សែបន្ទាត់ទី៥ ក្នុងចំណោមកីឡាការិនី ១០រូប៕