ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ចំនួន​២​ប្រកួត​នៅ​ថ្ងៃ​នេះ​​ បាន​ដឹង​លទ្ធផល​ហើយ​ដោយ​ក្រុម​វិសាខា​ បាន​យក​ឈ្នះ​អគ្គិសនី​កម្ពុជា​៣​ទល់​០​ខណៈ​ភ្នំពេញ​ក្រោន​ឈ្នះ​សូលទីឡូ​អង្គរ​ដោយ​លទ្ធផល​២​ទល់​០។

ការ​ប្រកួត​វេលា​ម៉ោង​៣​និង​០០​នាទី​ក្នុង​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ក្រុម​ដែល​ទើប​ឡើង​មក​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៨​​វិសាខា​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ដោយ​ធ្វើ​ការ​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​Che Myong-hoអគ្គិសនី​២​ទល់​០​ដោយ​កីឡាករ Kim Myong Hunនាទី​២៧​និង​ខណៈ​វគ្គ​ទី​២​រក​បាន​មួយ​គ្រាប់​ទៀត។ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

ចំណែក​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ RSNភ្នំពេញ​ក្រោន​ដែល​បាន​យក​ឈ្នះ​ក្រុម​មាន​មូលដ្ឋាន​មក​ពី​ខេត្ត​សៀមរាប ​រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​អ៊ីរ៉ង់ Pouya Hosseini នាទី​១៣​ និង​យើ ម៉ូស្លីម​រក​បាន​គ្រាប់​បាល់​ទី​២​នៅ​ប៉ុន្មាន​ក្រោយ​មក។ ក្នុង​វគ្គ​ទី​២​គ្មាន​ការ​ទាត់​បញ្ចូល​ទី​គ្នា​នោះ​ទេ​។

 

រូបភាព៖ Soltilo Angkor, PPCFC