នាល្ងាចថ្ងៃទី១៨ ខែកក្កដា នេះ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា និងត្រូវប្រកួតទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំម៉ាឡេស៊ី ក្នុងជំនួបចុងក្រោយនៃពានរង្វាន់ AFF U-15 Championship 2017 ប្រចាំពូល B។
ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Chonburi Campus Stadium ១។
មុនជួបគ្នា រវាងក្រុមទាំង២ U-15 កម្ពុជា ធ្វើពុំសូវបានល្អដូច U-15 ម៉ាឡេស៊ីឡើយ ដោយ៤ប្រកួតកន្លងមក ឈ្នះ២ និងចាញ់២ ស្របពេលដែល U-15 ម៉ាឡេស៊ី ប្រកួតឈ្នះ៣ និងចាញ់១។ ជាការលំបាកសម្រាប់ U-15 កម្ពុជា នៅល្ងាចនេះគឺត្រូវការឈ្នះជាដាច់ខាត ជាមួយនឹងគ្រាប់បាល់យ៉ាងហោចណាស់លើសពី៣គ្រាប់ឡើងទៅ លើ U-15 ម៉ាឡេស៊ី ទើបអាចមានឱកាសឡើងទៅវគ្គបន្ត។
ក្រៅពីការប្រកួតរវាង U-15 កម្ពុជា ជាមួយ U-15 ទីម័រខាងកើត ថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតចំនួន២គូទៀត ដែលស្ថិតនៅក្នុងពូល B ជាមួយគ្នានេះ រួមមាន U-15 វៀតណាម ជួបប្រកួតជាមួយ U-15 ទីម័រខាងកើត ស្របពេលដែល U-15 ព្រុយណេ ជួបប្រកួតជាមួយ U-15 ហ្វីលីពីន៕
កម្មវិធីប្រកួតពេញលេញសម្រាប់ពូល B:
រូបភាព: aseanfootball.org