ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងចំណាត់ថ្នាក់ពីលេខ១៦៨ ដល់១៦៦ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ប្រចាំខែមិថុនា នេះ ដោយតាមតារាងចំណាត់ថ្នាក់ FIFA។
ដូច្នេះកម្ពុជាបន្តឈរលើក្រុមរួមតំបន់អាស៊ីអាគ្នេយ៍ ចំនួន៥ទៀត គឺ សឹង្ហបុរី (១៦៩), ម៉ាឡេស៊ី (១៧១), ឡាវ (១៧៨), ទីម័រខាងកើត (១៩០) និង ប្រ៊ុយណេ (១៩៥)។
ចំណែក៤ប្រទេសនៅតំបន់អាស៊ានដែលស្ថិតលើកម្ពុជា មាន វៀតណាម (១០២), ហ្វីលីពីន (១១៥), ថៃ (១២២) និង ឥណ្ឌូនេស៊ី (១៦៤)។