អត្តពលិកតេក្វាន់ដូ WTF កម្ពុជា២រូប បានជ្រុះចេញពីការប្រកួតព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដែលប្រព្រឹត្តិទៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េ។
អត្តពលិកទាំងពីររូបរួមមាន កីឡាករ វ៉ាន់ ឫទ្ធី និងកីឡាការនី អ៊ុនវិន សុចិរង្សី ទាំងពីររូបបានរងបរាជ័យដូចគ្នា ដោយកីឡាករ វ៉ាន់ ឫទ្ធី ចាញ់ក្រោមស្នាដៃ កីឡាករមកពីប្រទេស ប៊ូគីណាហ្វាសូ ស្របពេលដែលកីឡាការនី ចាញ់ក្រោមស្នាដៃកីឡាការនីនៃប្រទេសកាណាដា។
លទ្ធផលរួមមាន:
ប្រភេទទម្ងន់-៧៤គីឡូក្រាម: កីឡាករ វ៉ាន់ ឫទ្ធី បានចាញ់កីឡាករ Sawadogo Faysal ដោយលទ្ធផល ២៤ ទល់នឹង ២
ប្រភេទទម្ងន់-៤៩គីឡូក្រាម: កីឡាការនី អ៊ុនវិន សុចិរង្សី បានចាញ់កីឡាការនី Dallaire Lebleanc Camille ដោយលទ្ធផល ១៩ ទល់នឹង ២
គួរបញ្ចាក់ថា ព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ធ្វើឡើងនៅប្រទេសកូរ៉េ ដោយចាប់ផ្ដើមពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧៕