ប្រភេទកីឡាអេឡិចត្រូនិចកម្ពុជា នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចប្រកួតអបអរព្រឹត្តិការណ៍នេះ រឺអាចជាការប្រកូតដណ្តើមមេដាយ ។ នេះបើតាមឲ្យដឹងពីលោក ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចងត្រូនិចកម្ពុជា ថ្លែងក្នុងកិច្ចពិគ្រោះយោបល់ ជាមូយសមាគមន៍កីឡា E-Sport មកប្រទេសរៀតណាម និងសមាគមន៍ E-Sportប្រទេសសង្ហបុរី កាលពីពេលថ្មីកន្លងទៅនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
អនុប្រធានសហព័ន្ធកីឡាអេឡិចងត្រូនិចរូបនេះ បានបន្តទៀតថា ក្រោមកិច្ចពិគ្រោះយោបល់នាពេលនេះ ក្នុងគោលបំណងពិភាគសារគ្នា ដើម្បីបង្កើតឲ្យមានសមាគមន៍ E-Sport អាស៊ាន ក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បីឆ្ពោះទៅដាក់វិញ្ញាសាកីឡា Digital នេះ ចូលព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងការប្រកួតអន្តរជាតិធំៗ ខណៈសមាគមន៍ E-Sport ពិភពលោក និងសមាគមន៍ E-Sport អាស៊ី កកើតអស់ហើយ នៅតែសមាគមន៍ E-Sport អាស៊ានប៉ុណ្ណោះ។ លោកបន្តទៀតថា ប្រទេសរុស្សីបានដាក់វិញ្ញសា E-Sport នេះចូលក្នុងព្រឹត្តិការណ៍អូឡាំពិក ស្របពេលខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ខណៈដែលប្រទេសចិន និងធ្វើការប្រកួតជើងឯកអាស៊ីនៅ ឆ្នាំ ២០២២ ខាងមុខផងដែរ។
លោកបញ្ជាក់បន្ថែមទៀតថា ប្រភេទកីឡា E-Sport កម្ពុជា ជាប្រភេទកីឡាមួយដែលមានសក្តានុពលនាបច្ចុប្បន្ន ក្នុងការដណ្តើមមេដាយ ដោយកន្លងមកប្រភេទកីឡានេះធ្លាប់បានទទួលជោគជ័យលើឆាកអន្តរជាតិច្រើនលើកមកហើយ។ លោកជឿជាក់ថា ប្រសិនបើវិញ្ញាសា E-Sport នេះដាក់ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ នោះ និងអាចរកមេដាយជួនជាតិជាក់មិនខាន់៕