ក្លឹប​ភ្នំពេញ​ក្រោន​ បាន​ចុះ​កុង​ត្រា​យក​ខ្សែ​ការពារ​សញ្ជាតិ​អាមេរិក ​Jonney Campell ធ្លាប់​លេង​នៅ​ក្លឹប​ Maimi City នៃ​លីក​កំពូល​អាមេរិក​ ។

កីឡាករ​រូប​នេះ​ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ធ្វើតេស្ត​ជាមួយ​ក្លឹប​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ​ហើយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លឹប​ Terengganu​ FA របស់​ម៉ាឡេស៊ី កាល​ពី​យប់មិញ​នេះ។

កីឡាករ​សញ្ជាតិ​អាម៉េរិក​រូប​នេះ​ធ្លាប់​បាន​លេង​ជាមួយ​ក្លឹប​ Maimi City​ ឆ្នាំ​២០១៦ ​ក្លឹប​ Charlotte Independence ​ឆ្នាំ​២០១៥ ​និង ​ក្លឹប​ Philadelphia Fury ឆ្នាំ២០១៤​ខណៈ​ឆ្នាំ មុន​រូប​គេ​លេង​នៅ​ក្លឹប​ថៃ​  Chachoengsao FC ៕