នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ ២០១៧ នេះក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំចិន ក្នុងជំនួបប្រកួតដំបូង នៃពានរង្វាន់ AFC U-23 Championship 2018 ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។
ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើទីលាននៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈការប្រកួតក៏នឹងមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។
គួររំលឹកថា មុនគ្នាល្ងាចនេះ ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាម្ដងរួចមកហើយនៅក្នុងពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំនេះ ដោយកាលពីឆ្នាំ២០១២ ជាលទ្ធផល U-23 ចិន បានយកឈ្នះ U-23 កម្ពុជាដោយលទ្ធផល ០ទល់នឹង៣ ផងដែរ។
ក្រៅតែពីជំនូួបរាវងក្រុមទាំង ២ ក៏នៅមានជំនួបរវាង U-23 ជប៉ុន ដែលនឹងត្រូវជួបប្រកួតនៅវេលាម៉ោង ៣:៣០ នាទីរសៀលផងដែរ៕